• 2019-03-14 09:55:59
  • ព័ត៌មាន

គំហើញ​ថ្មី! កំណើត​រឿងព្រេង​​នគរ​គោក​ធ្លក​ទំនង​ជាមិន​មែន​នៅ​តាកែវ​​ទៀត​ទេ

  • 2019-03-14 09:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 136

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​រក​ឃើញ​ដើម​ធ្លក និង​គ្រាប់​ធ្លក​កប់​ក្រោម​បាត​ប្រសាទភិ​មាន​អាកាស និង​បាន​ដាក់​ការ​សនិដ្ឋាន​ថា​អាច​មាន​ការ​ទាក់នឹង​រឿង​ព្រេង​នគរ​គោក​ធ្លក។

(រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា​)

អាជ្ញាធរ​ជាតិ​អប្សរា​នារសៀល​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​គម្រោង​សា្រវ​ជ្រាវបុរាណវិទ្យា​ MoDaThom (ម៉ូដាធំ) ​របស់វិទ្យា​ស្ថាន​សាលា​បារាំង​ចុងបូព៌ា​EFEO សហការ​ជាមួយ​អាជ្ញាធរ​ជាតិអប្សរា ​បាន​និង​កំពុង​ស្រាវជ្រាវ​នៅ​ក្នុងបរិ​​វេណ​អតីតព្រះបរ​មរាជវាំង​អង្គរធំ​ អស់​រយៈ​កាល​ជិត​២០ឆ្នាំ​មក​ហើយ។

ប្រ​ភព​​ដដែល​សរសេរ​ទៀតថា​ក្នុង​ឆ្នាំ២០១៩​នេះ គម្រោង​កំពុង​បន្ត​ធ្វើកំ​ណាយ​បុរាណវិទ្យា​​បន្ត​ផ្នែក​ខាងត្បូង ​ខាងជើង ​និងខាង​លិច​ជុំវិញ​ក្បែរ​គ្រឹះប្រាសាទភិមាន​អាកាស។​ ការងារ​នេះនឹង​មានទិន្ន​ន័យ​ថ្មី​បន្ថែម​ និង​បញ្ជាក់​ទៅលើព័ត៌មាន​ដែលបានរក​ឃើញ​កាលពីឆ្នាំមុនៗ​។

ប្រ​ភព​ខាង​លើ​រៀបរាប់ទៀតថា​ការងារ​បុរាណវិទ្យា​ និង​ការវិភាគវិទ្យាសាស្រ្ត ទទួល​បាន​លទ្ធ​ផល​ជាបណ្តើរ​ថា ​ព្រះបរមរាជ​វាំង​បាន​ស្ថាបនាជា​១០ដំណាក់​កាល​ផ្សេងៗ​គ្នា​ នៅក្នុង​សម័យ​កាលបី​ធំៗ​នៃប្រវត្តិសា​ស្រ្ត​ខ្មែរ​។

ក្នុង​ចំណោម​សំណល់​បុរាណវត្ថុ​សំខាន់ៗ​ដែល​ប្រទះ​ឃើញ​ ក៏​មាន​ភស្តុតាង​មួយ​ដែលអ្នក​ស្រាវ​ជ្រាវ​ភ្ញាក់ផ្អើល​ខ្លាំង​ មិន​ដែល​ជួប​ប្រទះ​នោះ ​គឺឃើញ​ដើម​ធ្លក​កប់​ពីក្រោម​នៃប្រាសាទ​ភិមាន​អាកាស​។ ប្រ​ភព​ខាង​លើ​បន្ត។

ប្រ​ខាង​លើ​សរសេរថា៖ «លទ្ធផល​ដែល​អស្ចារ្យ​នោះ គឺរឿង​ព្រេង​នគរ​គោកធ្លក​ដែល​លេចឮនៅ​សតវត្សទី១៩ ​ពិត​ជាមានកំណើត​នៅអង្គរ​ ពោល​គឺមាន​ទាក់​ទង​នឹង​ប្រាសាទ​ភិមាន​អាកាស​ ត្បិត​ដើមធ្លក​និងគ្រាប់ធ្លក​បានប្រទះ​ឃើញ​នៅបាតប្រាសាទ​នេះ​ឯង...នេះ​ជាទិន្នន័យ​ថ្មី​ និង​ជាព័ត៌មាន​ដ៏សំខាន់​សម្រាប់​​សិក្សា​ពីប្រវត្តិ​កំណកំ​ណើត​នៃរឿង​ព្រេង​នគរ​គោក​ធ្លក​ ដែល​ខ្មែរបាន​និទាន​ត​គ្នាតាំង​ពីស​.វ​ទី១៩គ.​ស មក។ ចំពោះ​លោក​ Jacques Gaucher ប្រធាន​គម្រោង​ស្រាវជ្រាវ​ MoDaThom (ម៉ូដាធំ)​ភស្ដុតាង​នេះ​គឺ​ជាទម្ងន់​មួយ​បញ្ជាក់​ថា​ ប្រវត្តិ​នគរ​គោក​ធ្លកប្រហែល​ជាមាន​កំណើត​នៅ​តំបន់​អង្គរ​នេះ​មែន​»។

គួរ​បញ្ជាក់ថា​កន្លង​មក​អ្នក​សិក្សា​ប្រវត្តិសាស្រ្តមួយចំនួន​​បានជឿ​ថា​នគរ​គោក​ធ្លក​មាន​ទី​តាំង​នៅ​ក្នុង​ខេត្ត​តាកែវ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម