- 2019-03-17 02:36:26
- ព័ត៌មាន
កម្ដៅកើនឡើងជាថ្មី! ចាប់ខ្លួនបាតុករ ២៥នាក់ក្រោយក្រុមអាវកាក់លឿងដុតហាងនៅប៉ារីស
- 2019-03-17 02:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ដៅកើនឡើងជាថ្មី! ចាប់ខ្លួនបាតុករ ២៥នាក់ក្រោយក្រុមអាវកាក់លឿងដុតហាងនៅប៉ារីស
ចន្លោះមិនឃើញ
ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបង្ខំចិត្តបញ្ឈប់ដំណើរកម្សាន្ដជិះស្គីនៅតំបន់ភ្នំ Pyrenees ហើយត្រឡប់មកកាន់ទីក្រុងប៉ារីសវិញដើម្បីបើកការប្រជុំជាបន្ទាន់ក្រោយពេលដែលក្រុមតវ៉ាអាវកាក់ពណ៌លឿង បាននាំគ្នាដុតឡាន និងហាងជាច្រើននៅកណ្ដាលក្រុង។
យោងតាមការិយាល័យរបស់ប្រធានាធបតីឲ្យដឹងថា លោក Macron កំពុងបើកកិច្ចប្រជុំបន្ទាន់បំផុតនៅក្រសួងមហាផ្ទៃដើម្បីដោះស្រាយបញ្ហានេះ។ អាជីវកម្មជាច្រើននៅផ្លូវ Champs-Elysees ក្នុងទីក្រុងប៉ារីស ត្រូវបានបំផ្លាញកាលពីថ្ងៃសៅរ៍ខណៈដែលកម្ដៅនៃបាតុកម្មផ្ទុះឡើងជាថ្មី។ រូបភាពពីទីក្រុងប៉ារីស បង្ហាញពីសកម្មភាពបាតុករនាំគ្នាដុតហាងស្រា Fouquet ដ៏ល្បី ក៏ដូចជាហាងលក់កាបូបប្រណីត Longchamp, ធនាគារ, រថយន្ដ និងភោជនីយដ្ឋានជាច្រើនកន្លែងទៀត។
ក្រោយកើតហេតុ ប៉ូលិសបានធ្វើការចាប់ខ្លួនបាតុករ ២៥នាក់ហើយថ្កោលទោសយ៉ាងខ្លាំងចំពោះហិង្សានេះដោយអះអាងថាវាជាអំពើរបស់ឧក្រិដ្ឋជន៕