- 2019-03-19 09:05:50
- ព័ត៌មាន
ត្រៀមធុងដាក់ទឹកផង! ថ្ងៃសុក្រនេះ តំបន់កណ្ដាលក្រុងភ្នំពេញមួយនឹងត្រូវផ្ដាច់ទឹកជាបន្ទាន់
- 2019-03-19 09:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមធុងដាក់ទឹកផង! ថ្ងៃសុក្រនេះ តំបន់កណ្ដាលក្រុងភ្នំពេញមួយនឹងត្រូវផ្ដាច់ទឹកជាបន្ទាន់
ចន្លោះមិនឃើញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹក ក្នុងទីក្រុងកោះពេជ្រ លើផ្លូវ Elite នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមហេតុផល ដើម្បីភ្ជាប់បណ្ដាញចែកចាយទឹកថ្មី ទំហំ ២២៥មម។
ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ការផ្អាកនេះរយៈពេល ០៣ម៉ោង ចាប់ពីម៉ោង ២១ៈ០០ ដល់ ២៤ៈ០០យប់ នៅថ្ងៃដដែល ហើយជាងនេះទៀត ក្រោយភ្ជាប់បំពង់ទឹកថ្មីរួច នឹងធ្វើឲ្យគុណភាពទឹកល្អក់ផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ មេត្តាត្រៀមសម្ភារៈដើម្បីរក្សាទុកទឹកប្រើប្រាស់តាមការគួរ។