• 2019-03-26 06:45:47
  • ព័ត៌មាន

មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុតមានពស់ជាង ៤ ០០០ក្បាលកំពុងរស់នៅ

  • 2019-03-26 06:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ilha da Queimada Grande គឺ​ជា​ឈ្មោះ​កោះ​មួយ​ដែល​គ្រោះ​ថ្នាក់​បំផុត​ស្ថិត​ក្នុង​ប្រទេស​ប្រេស៊ីល និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ទី​នោះ​ដោយ​សារ​មាន​ពស់​អាសិរពិស​ជាង ៤​ពាន់ក្បាល​កំពុង​រស់​នៅ។

អាជ្ញាធរ​ប្រេស៊ីល បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ឲ្យ​ចូល​ទៅ​កាន់​កោះ​នេះ​ដើម្បី​ធ្វើ​ការ​សិក្សា​ជា​រៀង​រាល់​ឆ្នាំ ហើយ​កង​ទ័ព​ជើង​ទឹក​ត្រូវ​បាន​ដាក់​ពង្រាយ​ក្បែរ​នោះ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដែន​កោះ​ដ៏​គ្រោះ​ថ្នាក់។ ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ បង្ហាញថា​ភាគ​ច្រើន​នៃ​សត្វ​ពស់​ដែល​រស់​នៅ​ទី​នេះ​មាន​ទំហំ​តូច​ល្មម​ប៉ុណ្ណោះ ប៉ុន្តែ​ពិស​របស់​វា​ពិត​ជា​សាហាវ​ខ្លាំង​បំផុត​ដោយ​អាច​ធ្វើ​ឲ្យ​រលួយ​ស្បែក​មនុស្ស​ទៀត​ផង។

ចំណែក​ឯ​រឿង​ព្រេង​និទាន​ខ្លះ បាន​ឲ្យ​ដឹង​ពី​ប្រវត្ដិ​កោះ​នេះ​ថា​មាន​ចោរ​សមុទ្រ​មួយ​ក្រុម​បាន​លាក់​កំណប់​យ៉ាង​ច្រើន​សន្ធឺក​នៅ​លើ​កោះ​ទើប​ពួកគេ​ដាក់​ពង្រាយ​ពស់​ឲ្យ​ការពារ​វា​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ធ្លាប់​មាន​មនុស្ស​ស្លាប់​មួយ​គ្រួសារ​នៅ​លើ​កោះ​ពស់​នេះ​ផង​ដែរ៕

ប្រភព៖ theSundaily ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម