• 2019-03-31 02:29:03
  • ព័ត៌មាន

កម្ដៅការតវ៉ានៅបារាំង ឈានដល់សប្ដាហ៍ទី ២០ បំផ្លិចបំផ្លាញទូរដកលុយជាច្រើនកន្លែង

  • 2019-03-31 02:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​តវ៉ា​អាវកាក់ពណ៌លឿង បាន​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ជាមួយ​ប៉ូលិស​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ជា​សប្ដាហ៍​ទី ២០​ជាប់​ៗ​គ្នា​នៃ​ចលនា​តវ៉ា​របស់​ពួកគេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បារាំង​ក្នុង​ទីក្រុង​ប៉ារីស។

សមាជិក​ក្រុម​អាវ​កាក់​ពណ៌​លឿង​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នាំ​គ្នា​ដើរ​តវ៉ា​តាម​ផ្លូវ​នៃ​តំបន់​ល្បី​ៗ​ជា​ច្រើន​ខណៈ​ពេល​ដែល​ធនាគារ​មួយ​ចំនួន​ស្នើ​សុំ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​មក​លើ​សាខា​របស់​ខ្លួន ជា​ពិសេស​ការ​បំផ្លិចបំផ្លាញ​ទូ​ដក​លុយ​ជា​ច្រើន​កន្លែង។ ក្រុមប៉ូលិស បានតស៊ូនៅចុងសប្តាហ៍មុនដើម្បីទប់ស្កាត់អំពើហិង្សាដោយបាតុករដែលបានរៀបចំវាយកម្ទេច​កញ្ចក់​ក្នុង​ហាង និងដុតបំផ្លាញហាងលក់កាសែត និងធនាគារជា​ច្រើននៅក្នុងទីក្រុង។ តំបន់​ល្បី​ៗ​ជា​ច្រើន​ក្នុង​ទីក្រុង​ប៉ារីស​ដូចជា Champs Elysees និង​ភាគ​កណ្ដាល​នៃ​ទីក្រុង Bordeaux ត្រូវបានប្រកាស​ហាមឃាត់​បាតុកម្ម​ដោយប៉ូលិស​ត្រូវ​បាន​ដាក់​ការ​ពារ​នៅក្នុងតំបន់នោះ។

គួរ​ឲ្យដឹងថា បាតុកម្មបានចាប់ផ្តើមនៅតំបន់ជនបទមួយនៃប្រទេសបារាំងកាល​ពី​ថ្ងៃទី ១៧ ខែវិច្ឆិកាដោយសារការបង្កើនពន្ធលើប្រេងឥន្ធនៈ ហើយ​បាន​ឈាន​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​រហូត​ដល់​មាន​ការបះបោរប្រឆាំងរដ្ឋាភិបាល៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី