• 2019-04-19 07:28:56
  • ព័ត៌មាន

ប្រាសាទ​លិង្គ មាន​អត្ថន័យ​ដូច​ម្ដេច?

  • 2019-04-19 07:28:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទលិង្គមានទីតាំងស្ថិតនៅក្នុង ភូមិកោះកេរ្តិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១២០គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​សៀមរាប និង​មាន​ចម្ងាយ​ប្រមាណ​ ៦០គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ព្រះវិហារ ហើយ​ប្រសិន​បើ​រាប់​ពី​ភ្នំពេញ​វិញ ចម្ងាយ​ប្រមាណ​ជា ៤៦០គីឡូម៉ែត្រ។

ប្រាសាទលិង្គ គឺជាប្រាង្គប្រាសាទមួយ​ក្នុងចំណោមប្រាសាទតូចៗ​ជាច្រើន ដែលនៅព័ទ្ធជុំវិញ​ប្រាង្គប្រាសាទក្នុងអតីតរាជធានីកោះកេរ ដែលបុព្វបុរសដូនតាខែ្មរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សទី១០ ដើម្បីឧទ្ទិស​ដល់ព្រហ្មញ្ញសាសនា ​ដែលក្នុងនោះ​មាន​អាទិទេព​ដូចជា​ ព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម ជាដើម រហូតដល់ពេលបច្ចុប្បន្ននេះ។ នេះ​បើ​យោងតាម​ប្រភព​គេហទំព័រ វីគីភីឌា។

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា ​​ប្រជាពលរដ្ឋនៅទីតំបន់នោះនៅតែធ្វើការគោរពបូជាជារៀងរហូតមក ហើយបច្ចុប្បន្ន​ទីតំបន់នោះ​បានក្លាយ​ទៅ​ជា​រមណីយដ្ឋានប្រាសាទកោះកេរដែលត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់