• 2019-04-24 13:46:35
  • ព័ត៌មាន

សមាសភាព​អ្នក​បង្កៃ​គ្រាប់​បែក​អត្តឃាត​នៅ​ស្រីលង្កា​សុទ្ធ​តែ​រៀន​បាន​ខ្ពស់​ៗ

  • 2019-04-24 13:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អនុ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្រីលង្កា​លោក Ruwan Wijewardene បាន​លើកឡើង​ថា​ អ្នក​បង្កៃ​គ្រាប់បែក​ភាគ​ច្រើន​ជា​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់ និង​ជា​អ្នក​មក​ពី​វណ្ណៈ​កណ្ដាល នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC ក្នុង​ថ្ងៃ​នេះ។

លោក​បាន​និយាយ​៖ " យើង​ជឿ​ថា​ ក្នុង​ចំណោម​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ទាំង​អស់​ មាន​ម្នាក់​បាន​រៀន​សូត្រ​នៅ​ចក្រភព​អង់គ្លេស​ ហើយ​បាន​បន្ត​ទៅ​ថ្នាក់​​ឧត្ដមសិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅ​មុន​ពេល​ត្រលប់​មក​ស្រីលង្កា " ។

លោក​បាន​បន្ត​ថា​៖ " ពួក​គេ​ភាគ​ច្រើន​រៀន​សូត្រ​បាន​ខ្ពស់​ ហើយ​មក​ពី​វណ្ណៈ​កណ្ដាល។ ពួក​គេ​មាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​គ្រួសារ​ពួក​គេ​ក៏​មាន​ភាព​ស្ថិរភាព​ខាង​ចំណូល​ផង​ដែរ​ " ។

ក្នុង​ថ្ងៃ​ពុធ​នេះ​ដែរ​ ស្រីលង្កា​បាន​ប្រកាស​ថា​ មនុស្ស​បាន​ស្លាប់​ដល់ ៣៥៩​នាក់ និង​របួស​កើន​ដល់ ៥០០​នាក់។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ប៉ូលិស មាន​អ្នក​បង្កៃ​គ្រាប់​បែក​អត្តឃាត​ចំនួន ៩នាក់ ដែល​ក្នុង​នោះ ៨​នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ៕

អាន​បន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់