• 2019-04-25 01:53:38
  • ព័ត៌មាន

ខណៈប្រទេសជាច្រើនរងឥទ្ធិពលកម្ដៅ អាហ្វ្រិកខាងត្បូងជួបគ្រោះទឹកជំនន់សម្លាប់ ៦០នាក់

  • 2019-04-25 01:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស​ជាង ៦០​នាក់​ត្រូវ​បាន​សម្លាប់ ក្រោយ​ពេល​ដែល​គ្រោះ​ទឹក​ជំនន់ និង​បាក់ដី​វាយ​ប្រហារ​មក​លើ​ទីក្រុង Durban និង​ផ្នែក​ជា​ច្រើន​នៃ​ខេត្ត KwaZulu-Natal ប្រទេស​អាហ្វ្រិកខាងត្បូង។

យោងតាម​ប្រធានាធិបតី Cyril Ramaphosa ដែល​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជន​រងគ្រោះ​ឲ្យ​ដឹង​ថា ប្រជាជន​ជាង ១ ០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​បណ្ដោះ​អាសន្ន​ខណៈ​ពេល​ដែល​ភាគ​ខាង​ត្បូង និង​ខាង​កើត​ប្រទេស​ទទួល​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ លើស​ពី​នេះ ទឹកជំនន់​និង​ខ្យល់​បក់​ខ្លាំង ត្រូវ​បាន​រំពឹង​ថា​នឹង​វាយ​ប្រហារ​តំបន់​មាត់​សមុទ្រ​ម្ដង​ទៀត​ហើយ​ការ​ព្រមាន​ពី​អាកាសធាតុ​អាក្រក់​នៅ​តែ​បន្ដ​ធ្វើ​ឡើង។ ក្រៅ​ពី​នេះ ទឹក​ជំនន់​ក៏​បាន​ធ្វើ​ឲ្យ​ខូចខាត​អាជីវកម្ម​, ផ្ទះ​សម្បែង និង​យ៉ាង​ហោច​ណាស់​សកល​វិទ្យាល័យ​ចំនួន​ពីរ​ផង​ដែរ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខណៈ​ពេល​ដែល​ក្រុម​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​ក្រោម​គំនរ​បាក់​បែក​នៃ​អគារ និង​ការ​បាក់​ដី​បន្ថែម​ទៀត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់