• 2019-05-05 01:58:52
  • ព័ត៌មាន

Boeing 737 មួយគ្រឿងទៀត មានបញ្ហាពេលចុះចតរអិលធ្លាក់ទន្លេ ជាមួយអ្នកដំណើរ ១៣៦​នាក់

  • 2019-05-05 01:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​មួយគ្រឿង​ប្រភេទ Boeing 737 ​បាន​រអិល​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​ក្រោយ​ពេល​ចុះចត​នៅ​ក្នុង​ទីក្រុង Jacksonville រដ្ឋហ្លររីដា។

យោង​តាម​ភ្នាក់ងារ​ជួយ​សង្គ្រោះ Jacksonville ឲ្យ​ដឹង​ថា​យន្ដហោះ​នេះ​ធ្វើ​ដំណើរ​ពី​ស្ថានីយ៍​កងទព័​ជើង​ទឹក​ក្នុង​ប្រទេស​គុយបា​ជាមួយ​អ្នក​ដំណើរ ១៣៦​នាក់​និង​បុគ្គលិក ៧​នាក់។ យន្ដហោះ​បាន​ចុះ​ចត​នៅ​ម៉ោង ៩:៤០​នាទី​យប់​ថ្ងៃ​សុក្រ ហើយ​ក៏​រអិល​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ហ្លររីដា​តែ​ម្ដង ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​អ្នក​បាត់​បង់​ជីវិត​នោះ​ទេ។ យ៉ាង​ណាមិញ មនុស្ស​ចំនួន ២០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដើម្បី​ព្យាបាល​របួស។

គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​យន្ដហោះ​ប្រភេទ Boeing 737-800 ជួប​ប្រទះ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ចម្រូង​ចម្រាស់​ពី​បញ្ហា​បច្ចេកទេស ខណៈ​ពេល​ដែល​ក្រុមហ៊ុន Boeing កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់