• 2019-05-09 07:37:01
  • សេដ្ឋកិច្ច

ពិតជា​ត្រជាក់​ភ្នែក! គម្រោង​កម្សាន្ត​បែប​ធម្មជាតិ​មួយ​គ្រោង​ចំណាយ​៥០០លាន​ដុល្លារ ត្រៀម​រំលេច​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ

  • 2019-05-09 07:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​បែប​ធម្មជាតិ​មួយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ៥០០លាន​ដុល្លារ លើ​ផ្ទៃ​ដី​ ២០៥​ហិកតា ត្រៀម​រំលេច​ខ្លួន​នៅ​ឃុំ​មហាសាំង​ ស្រុក​ភ្នំស្រួច និង​ឃុំ​កាហែង ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ។

គម្រោង​ដែល​គ្រោង​ចំណាយ ៥០០លានដុល្លារ លើ​ផ្ទៃដី ២០៥ហិកតា

យោង​តាម​ការ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​រដ្ឋបាល​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ មាន​មណ្ឌល​កម្សាន្ត សួន​កម្សាន្ត សួន​ទឹក សួន​កសិកម្ម​ទេសចរណ៍ សួន​កុមារ សួន​សត្វ រមណីយដ្ឋាន​ និង​សណ្ឋាគារ ត្រៀម​ធ្វើ​លើ​ផ្ទៃ​ដី​ជាង​ ២០០ហិកតា ត្រូវ​បាន​បើក​កិច្ចប្រជុំ​គាំទ្រ​គម្រោង​ ដោយ​ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី ៨ ឧសភា ឆ្នាំ២០១៩។ គម្រោង​វិនិយោគ​ដែល​គ្រោង​ចាយ​ប្រាក់​ប្រមាណ​ជា ៥០០លាន​ដុល្លារ ក្រោម​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចូហ្គ្រេន​ អ៉ិនវេសម៉ិន​ ឯ.ក​ (JOE GRAND ECOINVESTMENT Co.LTD)។​

ចង់​ដឹង​គម្រោង​នេះ​ស្អាត​ប៉ុណ្ណា​សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

រូបភាព​ខាង​លើ​នេះ យក​ពី​ផេកផ្លូវការ រដ្ឋបាល​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់