• 2019-05-17 07:05:00
  • ព័ត៌មាន

ឃ្លា​ឆ្លើយ​តប​ទាំង​១០​ទៅ​កាន់​អ្នក​ស្អប់​យើង ធានា​ថា​បើក​មាត់​លែង​រួច

  • 2019-05-17 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​លោក​ទោះ​អ្នក​ល្អ​ដល់​កម្រិត​ណា​នៅ​មាន​មិន​ចូល​ចិត្ត​ដែរ ព្រោះ​ឧទាហរណ៍​ជាក់​ស្ដែង សូម្បី​តែ​ព្រះពុទ្ធ​ក៏​នៅ​មាន​មារ​មក​ផ្ចាញ់​ដែរ។ ដូច​នេះ​ចំពោះ អ្នក​ដែល​ស្អប់​យើង​មិន​គួរ​ចំណាយ​ពេល​ឈ្លោះ​ជាមួយ​ពួក​គេ​ឡើយ ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ខ្លីៗ តែ​បង្កប់​ន័យ​ទោ​វិញ​គឺ​បាន​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ឃ្លា​ទាំង​២០​តប​ទៅ​អ្នក​ស្អប់​វិញ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លើយ​វិញ​មិន​បាន។

១. ខ្ញុំ​អត់​ប្រកាន់​ទេ​ដែល​មាន​អ្នក​និយាយ​ដើម​ក្រោយ​ខ្នង​ខ្ញុំ ព្រោះ​ទីតាំង​របស់​អ្នក​តែងតែ​នៅ​ទី​នោះ​ជា​និច្ច នោះ​គឺ​នៅ​ពី​ក្រោយ​ខ្ញុំ។

២. អ្នក និង​តុក្កតា​គឺ​ដូច​គ្នា​ខ្លាំង​ណាស់ មាន​ដឹង​ថា​ដូច​ត្រង់​ណា​ទេ? គឺ​អត់​ចេះ​គិត​ដូច​គ្នា។

៣. មាន​អ្នក​ខ្លះ​កើត​មក​នៅ​លើ​ផែនដី​នេះ ក្រៅ​ពី​ធ្វើ​ឲ្យ​ចង្អៀត និង​ធ្ងន់​ផែនដី​នោះ គឺ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។

៤. ខ្ញុំ​មិន​ខ្វល់​ដែល​អ្នក​និយាយ​ច្រើន​នោះ​ទេ តែ​សង្ឃឹម​ថា​ឲ្យ​តែ​អ្នក​មិន​ប្រកាន់​ខ្ញុំ​អត់​យក​ចិត្ត​ស្ដាប់​គឺ​បាន​ហើយ។

៥. អ្នក​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​មែន ព្រោះ​ទំហំ​ក្បាល​ស្មើ​គេ​ស្មើ​​ឯង តែ​ការ​គិត​បាន​ខ្លី​កំបុត​បែប​នេះ។

៦. ការ​ពិត​ខ្ញុំ​ប្រុង​ប្រៀប​រិះគន់​អ្នក​ដែរ តែ​គិត​វិញ​ថា ទោះ​បី​ជា​ខ្ញុំ​និយាយ​ក៏​អ្នក​មិន​យល់​ព្រោះ​លំដាប់​២​នាក់​យើង​ខុស​គ្នា។

៧. កុំ​ទាន់​អន់​ចិត្ត​ដែល​សម្រស់​របស់​អ្នក​មិន​ស្អាត​ដូច​អ្នក​ដទៃ ព្រោះ​ចិត្ត​គំនិត​អ្នក​ក៏​មិន​អាច​ស្អាត​ជាង​សម្រស់​អ្នក​ប៉ុន្មាន​ដែរ។

៨. ចំពោះ​អ្នក​ដែល​មាន​សម្រស់​មិន​ស្អាត តាម​ពេល​វេលា គេ​អាច​ផ្លាស់​ប្ដូរ​ចំណុច​ខ្លះ​បាន តែ​ចំពោះ​អ្នក​ចរិត​មិន​បាន​ល្អ ទោះ​យូរ​ប៉ុណ្ណា​ក៏​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ដែរ។

៩. ចម្រៀង​ស្ដាប់​មិន​ពីរោះ​អាច​យក​ដៃ​ចុច​ដូរ​បាន បើ​ឃើញ​មុខ​ខ្ញុំ​ហើយ​មិន​ពេញ​ចិត្ត​ក៏​អាច​យក​ដៃ​បិទ​ភ្នែក ឬ​ដើរ​ចេញ​កន្លែង​ផ្សេង​បាន​ដូច​គ្នា។

១០. ខ្ញុំ​ជា​មនុស្ស​ធ្វើ​សកម្មភាព​តាម​កាលៈទេសៈ ធ្វើ​ល្អ​ដាក់​ខ្ញុំ ខ្ញុំ​តប​ល្អ តែ​បើ​អាក្រក់​ដាក់​ខ្ញុំ មិន​មែន​ខ្ញុំ​មិន​ចេះ​ដើរ​តួ​កាច​ទេ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម