• 2019-06-08 05:06:31
  • ព័ត៌មាន

PassApp នៅ​តែ​ឈរ​លេខ១ ដោយសារ​​ចំណុច​ពិសេស ៤

  • 2019-06-08 05:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

App ហៅ​រ៉ឺម៉ក​កង់បី​ជា​ច្រើន បាន​ឈាន​ជើង​ចូលទីផ្សារ​កម្ពុជា ដែលមានទាំង​ក្រុមហ៊ុនអន្តរជាតិ​ផងដែរ ប៉ុន្តែ PassApp នៅ​តែ​ជា​ App ដែល​ឈាន​មុខ​គេ​ដដែល។ តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ PassApp នៅតែទទួលបាន​ការ​គាំទ្រ​ច្រើនបែបនេះ?

លោក លុយ ឡាវី ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ មក​ពី​ក្រុម​ហ៊ុន PassApp Technologies បានបញ្ជាក់ថា​ PassApp នៅតែ​ឈរ​លេខ១ ដោយសារ​តែ​ចំណុច​ពិសេស ៤ ដែល​មាន​ដូចខាងក្រោម៖

  • ងាយស្រួល​កក់ ៖ កក់ PassApp មានភាព​ងាយស្រួល​ មិន​ស្មុគស្មាញ ហើយ​ជា​ពិសេស គឺ​អ្នក​ជិះ​មិន​បាច់​រង់ចាំ​យូរនោះទេ ដោយសារ​តែ​មាន​អ្នក​រត់​ PassApp ជាច្រើន កំពុង​នៅជិតទីតាំង​របស់​អ្នក​។

  • អ្នកមាន​ជម្រើស​នៅ​ពេល​កក់។ ទី១ អ្នក​អាច​ដឹង​តម្លៃ​ជាមុន តាមរយៈការ​កំណត់​​ទីតាំង​​របស់អ្នក​ ទៅកាន់​គោលដៅ​ដែល​អ្នក​ចង់ទៅ។ ជម្រើស១ទៀត គឺ​អ្នក​មិន​បាច់​កំណត់​ទីតាំង​ជាមុន​ក៏បាន នៅពេល​រ៉ឺម៉ក​ទៅ​ដល់​កន្លែង​ដែល​អ្នក​ត្រូវ​ឈប់ នោះ​ App នឹង​ចេញ​តម្លៃ ដោយ​គិត​ទៅ​តាម​ចម្ងាយផ្លូវ​ដែល​អ្នក​ជិះ។

  • ចំណុច​ពិសេស​ប្លែកពីក្រុមហ៊ុនដទៃមួយទៀត គឺ PassApp មិន​ត្រឹម​តែអភិវឌ្ឍ​ឡើង​ដោយ​កូនខ្មែរ​ប៉ុណ្ណោះទេ PassApp ក៏ជា​ក្រុមហ៊ុន​ដែល​មាន​តែ​បុគ្គលិក​ និង​អ្នកជំនាញ​ជា​ជនជាតិ​ខ្មែរទាំងអស់ ១០០% តែម្ដង។

  • ដោយសារ​តែចំណុច​ទី៣ ខាងលើ ទើបធ្វើ​ឲ្យ PassApp នៅ​តែ​អាច​បម្រើ​អតិថិជន​ខ្មែរ បាន​យ៉ាង​ល្អ ពោល​គឺ PassApp បាន​ដឹង​ពីសេចក្ដី​ត្រូវការ​​របស់​ប្រជាជន​ខ្មែរដូចគ្នា៕

ចុចអាន៖ អ្នករត់​ PASSAPP នៅ​តែ​បន្ត​កើនឡើង ដោយសារ​ហេតុផល​ ៣

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់
អត្ថបទពេញនិយម