• 2019-06-24 06:28:25
  • ព័ត៌មាន

ហេតុការណ៍​បាក់រលំ​អគារ​ដ៏​អាក្រក់​បំផុត​ចំនួន​៥ ​ក្នុង​ពិភពលោក

  • 2019-06-24 06:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay សូម​បង្ហាញ​ជូនអំពី​ឧបទ្ទវហេតុ​បាក់រលំ​អគារ​ដ៏អាក្រក់​បំផុត​ចំនួន៥ ក្នុង​ពិភពលោក នៅ​ខាង​ក្រោមនេះ៖

១. អគារ​ពាណិជ្ជកម្ម​ពិភពលោក នៅក្រុង​ញ៊ូយ៉ក សហរដ្ឋអាមេរិក

រូបថត៖ AFP

អគារ​ភ្លោះ​នេះ ត្រូវបាន​បាក់រលំ ដោយការ​បើក​យន្តហោះ​បុករបស់​ក្រុមភេរវក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០០១ បណ្តាល​ឱ្យមនុស្សស្លាប់ ២៧៥២នាក់ (ក្នុងនោះ ១៥៧នាក់​ជា​អ្នកដំណើរលើយន្តហោះ និង​អ្នកប្លន់យន្តហោះ)។

២. អគារ​ពាណិជ្ជកម្ម Ranza Plaza ប្រទេស​បង់ក្លាដែស

រូបថត៖ Engineering

អគារ​កម្ពស់​៨ជាន់នេះ ត្រូវបាន​បាក់រលំ​កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៣ ដោយ​សារតែ​មិនមានភាពរឹងមាំគ្រប់គ្រាន់ បណ្តាល​ឱ្យមនុស្សស្លាប់ ១១២៩នាក់ និង​របួស ២៥១៥នាក់។ ក្នុង​អគារនេះ រួមមាន រោងចក្រកាត់ដេរ ហាង និង​ធនាគារ។

៣. អគារ Sampoong Department Store នៅក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

រូបថត៖ Reddit

អគារ​កម្ពស់​៥ជាន់​នេះ​ត្រូវបាន​បាក់រលំ​ត្រឹម ២០វិនាទី​ប៉ុណ្ណោះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៥ បណ្តាល​ឱ្យមនុស្សស្លាប់ ៥០២នាក់ និង​របួស ៩៣៧នាក់។ អគារ​នេះ បាន​ចាប់ផ្តើមប្រេះ​ពិដាន​នៅ​ជាន់ទី៥ ក្នុង​ខែ​មេសា ឆ្នាំ​១៩៩៥ ដោយសារ​តែ​រំ​ញ័រ​របស់​ម៉ាស៊ីនត្រជាក់។ នេះ​ជាហេតុការណ៍​ដ៏អាក្រក់​បំផុតមួយ​ក្នុងប្រវត្តិសាស្រ្ត​របស់​កូរ៉េខាងត្បូង។

៤. អគារ Alfred P. Murrah Federal Building រដ្ឋ​ Oklahoma សហរដ្ឋអាមេរិក

រូបថត៖ Panhandlepbs

អគារ​កម្ពស់​ ៩ជាន់នេះ ត្រូវបាន​បាក់​រលំ​កាលពីថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​១៩៩៥ ដោយ​ការ​វាយប្រហារ​ពីការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​ធំមួយ​របស់​ភេរវក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១៦៨នាក់។

៥. អគារ​សណ្ឋាគារ Royal Plaza ខេត្ត​នគរាជសីមា ប្រទេស​ថៃ

រូបថត៖ Bangkok Post

អគារ​កម្ពស់ ៦ជាន់​នេះ ត្រូវបាន​បាក់រលំ​មិន​ដល់ ១០វិនាទី​ឡើយកាលពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​១៩៩៣ ដោយ​បាន​សម្លាប់​មនុស្ស ១៣៧នាក់ និង​របួស ២២៧​នាក់។ មូលហេតុនៃការបាក់រលំនេះ ដោយសារតែគ្រឹះ​អគារមិនរឹងមាំ ហើយបច្ចេកទេស​សាងសង់​មិនត្រឹមត្រូវតាមបទដ្ឋាន​សុវត្ថិភាព។ នេះ​ជាឧបទ្ទវហេតុ​ដ៏អាក្រក់បំផុត​មួយក្នុងប្រវត្តិសាស្រ្តរបស់ថៃ ដែលបង្កឡើង​ដោយ​មនុស្ស៕

ប្រភព៖ Terrific-top10 ប្រែ​សម្រួល៖ សំភី

មតិយោបល់