• 2019-06-25 09:09:16
  • ព័ត៌មាន

ម៉ាឡេស៊ីប្រកាសបិទសាលាទាំងអស់ក្នុងក្រុង ១រយៈពេលបីថ្ងៃ ដោយសារការបំពុលធ្ងន់ធ្ងរ

  • 2019-06-25 09:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង Pasir Gudang នៃ​ភាគ​ខាងត្បូង​រដ្ឋ Johor នឹង​ត្រូវ​បិទ​ទ្វារ​រយៈ​ពេល ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​ក្រោយ​ផ្ទុះ​ករណី​ពិបាក​ដក​ដង្ហើម និង​ក្អួត​ចង្អោរ​ដោយ​សារ​ការ​បំពុល។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​នាយកដ្ឋាន Johor ឲ្យ​ដឹង​ថា​ការ​បិទ​ទ្វារ​សាលារៀន​នេះ នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​ប្រភព​នៃ​ការ​បំពុល​ក្នុង​តំបន់​នេះ។ សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​ទាំង​អស់​ចំនួន ១១១ រួម​ទាំង​សាលា​ឯកជន​អន្តរជាតិ ១៤ និង​មត្តេយ្យ​​ឯកជន ៣៤៧ ផ្សេង​ទៀត​នឹង​ត្រូវ​បាន​បិទ​ទ្វារ​រយៈ​ពេល ៣​ថ្ងៃ។ ប្រភព​ដដែល​បន្ថែម​ថា នាយក​សាលា និង​គ្រូ​បង្រៀន​ទាំង​អស់ ត្រូវ​ជូន​ដំណឹង​នៃ​ការ​បិទ​នេះ​ទៅ​កាន់​ឪពុក​ម្ដាយ​សិស្ស ក៏​ដូច​ជា​បុគ្គលិក​ទាំង​អស់។ ករណី​នេះ ត្រូវ​គេ​សង្ស័យ​ថា​អាច​បណ្ដាល​មក​ពី​ការ​ចាក់​សំណល់​គីមី​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទន្លេ Kim Kim ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពុល​លើ​មនុស្ស​រាប់​ពាន់​នាក់។

គួរ​ឲ្យ​ដឹង​ថា ការ​ពុល​ចុងក្រោយ​បង្អស់ ត្រូវ​បាន​រក​ឃើញ​ក្រោយ​ពេល​ដែល​សិស្ស ១៥​នាក់​មាន​អាការ​ពិបាក​ដក​ដង្ហើម និង​ក្អួត​ចង្អោរ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម