• 2019-07-10 02:22:00
  • ព័ត៌មាន

រុស្ស៊ីយល់ព្រមឲ្យសាងសង់ ផ្លូវល្បឿនលឿនប្រវែងជិត ២ពាន់គីឡូម៉ែត្រ តភ្ជាប់ពីអ៊ឺរ៉ុបមកចិន

  • 2019-07-10 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿន​ថ្មី​ដែល​មាន​ប្រវែងជិត ២ពាន់គីឡូម៉ែត្រ​ឆ្លង​កាត់​តាម​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ទទួល​ភ្លើង​ខៀវ​ក្នុង​ការ​សាង​សង់​ពី​មន្ត្រី​ជំនាញ​។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti ឲ្យ​ដឹង​ថា​ផ្លូវ​ហាយវ៉េ​ថ្មី​ឈ្មោះ Meridan នឹង​លាតសន្ធឹង​ប្រវែង​ជិត ២​ពាន់​គីឡូម៉ែត្រ​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ពី​អឺរ៉ុបមក​កាន់​ប្រទេស​ចិន។ ប្រភព​ដដែល​បន្ដ​ថា ជំហាន​ដំបូង​នៃ​គម្រោង​នេះ ត្រូវ​បាន​អនុញ្ញាត​ដោយ​រុស្ស៊ី​ដែល​គាំទ្រ​ដោយ​ដៃគូ​ឯកជណ​ជាមួយ​នឹង​ភ្នាក់​ងារ​រដ្ឋ។ គម្រោង​នេះ ត្រូវ​ប៉ាន់​ស្មាន​ថា​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ៩,៤​ប៊ីលាន​ដុល្លារ ខណៈ​ពេល​ដែល​ដី​ជាង ៨០%​សម្រាប់​ការ​សាងសង់​ផ្លូវ ត្រូវ​បាន​ទិញ​រួចរាល់​ហើយ។

គួរ​បញ្ជាក់​ថា ផ្លូវ​ថ្មី​នេះ ក៏​នឹង​ជំរុញ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​សហគមន៍​អ៊ឺរ៉ុប​ទៅ​ភាគ​ខាងលិច​រុស្ស៊ី និង​ភាគ​កណ្ដាល​អាស៊ី​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់