• 2019-07-11 02:27:20
  • ព័ត៌មាន

អ្នកណាមិនភ័យ! បើកំពុងជិះយន្ដហោះសុខៗ ស្រាប់តែបែកផ្កាភ្លើងពេញម៉ាស៊ីន (មានវីដេអូ)

  • 2019-07-11 02:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​មួយ​ក្រុម បាន​នាំ​គ្នា​ធ្វើ​ការ​បួងសួង និង​ចាប់​ផ្ដើម​ផ្ញើ​សារ​លើក​ចុង​ក្រោយ​ទៅ​កាន់​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​ក្រោយ​ពេល​កំពុង​ជិះ​យន្ដហោះ​ស្រាប់​តែ ម៉ាស៊ីន​មួយ​គ្រឿង​របស់​យន្ដហោះ​បាន​ឆាប​ឆេះ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​អាកាស​ចរ Delta Air Lines ឲ្យ​ដឹង​ថា​ជើង​ហោះ​ហើរ​របស់​ខ្លួន​លេខ 1425 បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Atlanta ទៅ Baltimore កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ដោយ​មាន​ផ្ទុក​អ្នក​ដំណើរ​ជិត ១៥០​នាក់។ អំឡុង​ពេល​ធ្វើ​ដំណើរ ស្រាប់​តែ​ម៉ាស៊ីន​មួយ​គ្រឿង​របស់​យន្ដហោះ មាន​បញ្ហា​រហូត​បណ្ដាល​ឲ្យ​ឆាប​ឆេះ​ជា​ផ្កា​ភ្លើង និង​ហ៊ុយ​ផ្សែង​ចូល​មក​ក្នុង​កាប៊ីន។ យោង​តាម​វីដេអូ​មួយ​ខ្សែ​ថត​ដោយ​អ្នក​ដំណើរ​បង្ហាញ​ថា ម៉ាស៊ីន​យន្ដហោះ​បាន​ឆាប​ឆេះ​ហើយ​ខូច​ខាត​ផ្នែក​ខាង​ក្នុង​នៃ​តួ​ម៉ាស៊ីន​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​ការ​ភ័យ​ស្លន់ស្លោ​គ្រប់គ្នា។

យ៉ាង​ណា​មិញ ក្រោយ​កើត​ហេតុ​យន្ដហោះ​ បាន​ធ្វើ​ការ​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​វេលាម៉ោង ២:២០​នាទី​រសៀល​នៅ​ឯ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Raleigh-Durham ហើយ​អ្នក​ដំណើរ​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជើង​ហោះ​ហើរ​មួយ​ទៀត​ដើម្បី​បន្ដ​ដំណើរ​ទៅ​កាន់​គោល​ដៅ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម