/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/5d2bf3f6aea68_1563161580_medium.jpg)
- 2019-07-15 03:46:43
- ចរាចរណ៍
កំណើនប្រជាជន និង កំណើនយានយន្ត ផ្លូវសាធារណៈ ក្លាយជាចំណត ឬ កន្លែងផ្ញើ នៅភ្នំពេញ
- 2019-07-15 03:46:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណើនប្រជាជន និង កំណើនយានយន្ត ផ្លូវសាធារណៈ ក្លាយជាចំណត ឬ កន្លែងផ្ញើ នៅភ្នំពេញ
ចន្លោះមិនឃើញ
ស្ទើរគ្រប់ទីកន្លែងនៅភ្នំពេញ ជាពិសេសតំបន់ប្រជុំជន ក្បែរផ្សារ ផ្លូវសាធារណៈបានក្លាយជាទីចំណត ឬ កន្លែងផ្ញើម៉ូតូ ឡាន ពេលយប់។ ការយកចំណីផ្លូវធ្វើជាចំណត ឬ ជាកន្លែងផ្ញើម៉ូតូ ដោយសារតែកំណើនប្រជាជន និង កំណើនយានយន្ត ឥតឈប់ឈរ។ នេះជាការលើកឡើងពី បុរសម្នាក់ ឈ្មោះ ឈាង រស់នៅម្ដុំផ្សារអូរឬស្សី។
“នៅភ្នំពេញមិនមែនមានផ្ទះក្រោមទាំងអស់ទេ ខ្លះនៅជាន់ទី ១ រហូតដល់ទី ៤ ក៏មាន អីចឹង! អ្នកមានផ្ទះនៅជាន់លើ គឺអត់កន្លែងផ្ញើម៉ូតូ ឡានទេ មានតែផ្ញើតាមផ្ទះ ឬ នៅផ្សារ គឺតម្លៃផ្ញើម៉ូតូ ១ ចន្លោះពី ១៥០០ រៀល – ២០០០ រៀល បើដាក់ខែអាចថោកជាងនេះ គឺពី ១០-១៥ ដុល្លារ ទៅតាមផ្ទះ និង ទីកន្លែង"។ ឈាង និយាយបន្ថែម។
ឈាង បន្ដថា "បង Sabay ជួយគិតមើល! បើមនុស្សចេះតែកើនរហូតនៅភ្នំពេញ ហើយក្នុងមួយគ្រួសារខ្លះ មានគ្នា ៥ នាក់ គឺមានម៉ូតូ យ៉ាងតិច ៣ បាត់ទៅហើយ ជាក់ស្ដែងផ្ទះខ្ញុំ ខ្ញុំមានបងប្អូន ៦ នាក់ គឺមានម៉ូតូ ៥ បើគ្រប់គ្នាមានយានជំនិះគ្រប់គ្នា គឺងាយនឹងទៅធ្វើការ រៀនសូត្រ រៀងៗខ្លួន តែលំបាករឿងផ្ញើម៉ូតូ ដូច្នេះ ខ្ញុំដាក់ផ្ញើគេនៅខាងក្រោមផ្ទះ តែថ្ងៃណាខ្លះដាច់យប់ ខ្ញុំយកទៅផ្ញើនៅសាលាសង្កាត់ផ្សារអូរឬស្សី ៤ គឺមានគេដាក់ម៉ូតូ ឡានត្រៀបត្រា តែព្រឹកឡើង គឺត្រូវរួសរាន់ទៅយកម៉ូតូ ខ្លាចស្ទះចរាចរណ៍"៕