• 2019-07-15 04:45:06
  • ព័ត៌មាន

តើចូលរួម​បែប​ណា ដើម្បីបញ្ឈប់​ការ​ហូប​សាច់សុនខ?

  • 2019-07-15 04:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វឆ្កែជាច្រើនត្រូវបានប្រមូលនឹងដាក់ក្នុងទ្រុងសម្រាប់ការជួញដូរនៅក្នុងប្រទេសកម្ពុជាដែលគ្មានអាហារ ឬទឺកផឹក ពេលខ្លះពួកគេត្រូវបានទុកចោលជាច្រើនថ្ងៃ។ នៅពេលដែលឆ្កែទាំងនោះទទួលបានការឲ្យ​ចំណី នោះវាជារឿងធម្មតា ដែលចំណីទាំងនោះ គឺជាសាច់របស់គ្នាពួកគេ។ នេះជា​សំណេរ​របស់​ផេក​ សត្វគឺជាមិត្ដភក្ដិមិនមែនជាអាហារទេ ដែល​ផេក​នេះ ​មាន​អ្នក​ Like រហូត​ដល់​ទៅ​ជា​ ១ម៉ឺន​នាក់។

ផេកដដែល​បានសរសេរទៀតថា ដូចដែរយើងបានឃើញនូវសត្វឆ្កែជាច្រើន ដែលត្រូវទទួលចំណី ដែលចំណីនោះ គឺជាលលាដ៍របស់ឆ្កែដ៏ទៃ ក្រោយពេលពួកគេស៊ីគ្នាគេហើយ សេចក្ដីស្លាប់ក៏នឹងមកដល់ជាបន្តបន្ទាប់។ ប្រសិនបើក្បាលសត្វទាំងនោះ មិនបានចំអិនល្អនោះទេ ហានិភ័យនៃជំងឺឆ្កែឆ្គួតក៏នឹងរីករាលដាលរឹតតែខ្លាំងដែរ។ វាមិនត្រឹមតែជាហានិភ័យទៅដល់សុខភាពសាធារណៈដ៏ធ្ងន់ធ្ងរទេ ហើយក៏ជាការអាម៉ាស់ចំពោះអ្នកដែលលក់សាច់សត្វទាំងនោះ។ ការបង្ខាំង និងការបង្ខំសត្វឲ្យ​ស៊ីគ្នាឯង គឺមិនគួរកើតមានឡើងឡើយ៕

តើយល់យ៉ាងណា​ចំពោះ​សកម្មភាព​​ខាង​លើ​នេះ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម