• 2019-07-16 06:49:22
  • ព័ត៌មាន

អេស្ប៉ាញហាមឃាត់ទេសចរទៅលេងបឹងពណ៌ខៀវ ដោយសារមានជាតិពុលធ្ងន់ធ្ងរ

  • 2019-07-16 06:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៃ​តំបន់ Bergantiños បាន​ចេញ​សេចក្ដី​ហាមប្រាម​មួយ​មិនឲ្យទេសចរ​ទៅ​លេង​បឹង​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ ក្រោយ​ពេល​ដែល​អ្នក​ចូលចិត្ត​លេង Instagram ជាច្រើននាក់​សម្រុក​នាំ​គ្នា​ទៅ​ថត​រូប។

បឹង​ដែល​មាន​ឈ្មោះ Monte Neme មាន​ទឹក​ពណ៌​ខៀវ​ថ្លា​ប្រៀប​ដូចជា​ទឹក​សមុទ្រ​ដែល​បាន​ទាក់​ទាញ​អ្នក​លេង Instagram ជា​ច្រើន​ទៅ​ថតរូប​នៅ​ទី​នោះ​ដោយ​សារ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​របស់​វា។ ឥឡូវ​នេះ អាជ្ញាធរ​អះអាង​ថា​បឹង​ខាង​លើ​មាន​ជាតិ​ពុល​ខ្លាំង ដោយ​សារ​វា​ត្រូវ​បាន​គេ​បំផ្ទុះ​ដោយ​គ្រាប់​មីន​ដើម្បី​យក​សារធាតុ Tungsten ទៅ​ធ្វើ​អំពូល​ភ្លើង និង​ធ្វើ​ឲ្យ​ដែក​រឹង​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី ១​និង​ទី​២។ ចំណែក​ឯ​នៅ​ក្នុង​ទឹក​បឹង​វិញ សម្បូរ​ទៅ​ដោយសារធាតុ​ពុល​ខ្លាំង​ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ហែល​ទឹក​បឹង​នោះ។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មាន​ជា​ច្រើន​ករណី​មក​ហើយ​ដែល​អ្នក​ទេសចរ រាយការណ៍​ថា​ខ្លួន​ប្រឈម​បញ្ហា​រលាក​ស្បែក និង​ផ្សារ​ភ្នែក​ខ្លាំង​ក្រោយ​​ពេល​ដែល​ហែល​ក្នុង​ទឹក​បឹង​ត្រឹម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់