• 2019-07-17 06:30:05
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! រកឃើញកូនអណ្ដើកទើបញាស់ មានក្បាលពីរចម្លែកបំផុត

  • 2019-07-17 06:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​អភិរក្ស​សត្វ​នៅ​កោះ Mabul នៃ​ប្រទេស​ម៉ាឡេស៊ី បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ប្រទះ​ឃើញ​កូន​អណ្ដើក​មួយ​ក្បាល​ដែល​ទើប​ញាស់​មាន​ក្បាល​ពីរ​យ៉ាង​ចម្លែក​បំផុត​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

ភ្នាក់ងារ​រៀបចំ​ការ​ជ្រមុជ​ទឹក Scuba Junkie SEAS បាន​ប្រទះ​ឃើញ​សត្វ​ចម្លែក​អណ្ដើក​នេះ​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​របស់​ខ្លួន ក្រោយ​ពេល​ដែល​វា​ញាស់​ជា​មួយ​អណ្ដើក ៩៣​ក្បាល​ផ្សេង​ទៀត។ យោង​តាម​ប្រធាន​នៃ SJ SEAS លោក Mohd Khairuddin ចាប់​តាំង​ពី​បើក​ដំណើរ​ការ​អភិរក្ស​សត្វ​មក លោក​មិន​ដែល​ប្រទះ​ឃើញ​សត្វ​អណ្ដើក​ចម្លែក​បែប​នេះ​ទេ។ ប្រភព​ដដែល​បន្ដ​ថា ក្បាល​ទាំង​ពីរ​របស់​សត្វ​អណ្ដើក​ចម្លែក​នេះ អាច​ដក​ដង្ហើម​ផ្សេង​គ្នា​ជា​ធម្មតា។ "វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដោយ​ក្បាល​ទាំង​ពីរ​ធ្វើ​ការ​សហការ​គ្នា​ដើម្បី​ផ្លាស់​ទី​ដូចជា​វារ ឬ​ហែល​ទឹក​ជា​ដើម។”

ខណៈដែលអណ្តើក គឺជាប្រភេទសត្វដែលត្រូវបានការពារដោយច្បាប់ សត្វ​អណ្ដើក​ក្បាល​ពីរ​នេះ នឹងត្រូវបានរក្សាទុកក្រោមការសង្កេតរបស់អ្នកជីវវិទូនៅមជ្ឈមណ្ឌល Mabul Turtle Rehabilitation Center ដោយ​សារ​ពួកវា​នឹង​មិន​អាច​រស់​រាន​មាន​ជីវិត​ពេល​ព្រលែង​ទៅ​ក្នុង​សមុទ្រ​នោះ​ទេ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម