/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/5d479d89c7afe_1564974420_medium.jpg)
- 2019-08-05 03:30:35
- ព័ត៌មាន
សមត្ថកិច្ចក្រុងព្រះសីហនុ ចុះរុះរើផ្លាកខុសបច្ចេកទេស
- 2019-08-05 03:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចក្រុងព្រះសីហនុ ចុះរុះរើផ្លាកខុសបច្ចេកទេស
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ៥ ខែសីហា ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរវប្បធម៌ ចុះរុះរើផ្លាកដែលសរសេរខុសបច្ចេកទេស ដោយប្រើពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ» ស្ថិតនៅភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ Sabay ថា ការលើកផ្លាកយីហោណាមួយ ដោយសរសេរអក្សរខ្មែរមិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរនៅក្រោម អក្សរបរទេស ឬការសរសេរពាក្យមិនត្រឹមត្រូវណាមួយនោះ គឺជាការខុសនឹងច្បាប់របស់កម្ពុជា។ ដូច្នេះហើយ សមត្ថកិច្ចបានចុះមកណែនាំហាងចិនមួយកន្លែង ដែលបានប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវ ដោយប្រើប្រាស់ពាក្យថា «ពិធីជប់លៀងរបស់រដ្ឋ»។
ចំពោះហាងនេះ ភ្លាមៗសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងណែនាំដល់ម្ចាស់ហាងឲ្យរុះរើយីហោរបស់ខ្លួន ក្នុងរយៈពេលមួយសប្ដាហ៍ ដោយអំឡុងពេលធ្វើផ្លាកថ្មីមិនទាន់ គឺអាចយកក្រណាត់ក្រហមគ្របពីលើផ្លាកសិន។ ប៉ុន្ដែប្រសិនបើមិនអនុវត្តន៍តាម សមត្ថកិច្ចនឹងចុះរុះរើផ្ទាល់តែម្ដង។ លោក លឹម ភត្រី និយាយ៕