• 2019-08-07 09:28:36
  • ព័ត៌មាន

ស្លាកយីហោ ភោជនីយដ្ឋាន ទ្វារមាស ត្រូវបានរុះរើហើយ

  • 2019-08-07 09:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរវប្បធម៌ មន្ទីរព័ត៌មាន បានចុះរុះរើ ស្លាកយីហោ ភោជនីយដ្ឋាន ទ្វារមាស ស្ថិតនៅក្រោយការ៉ាស់សាំង តូតាល់ ស្ថិតក្នុងសង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។ នេះបើយោង​តាម​រដ្ឋបាល​ក្រុង​ព្រះសីហនុ​ ប្រាប់​ឲ្យ​ដឹង​។

លោក​ ​លឹម ភត្រី​ ​មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​ ​និង​បរិស្ថាន​ បាន​ប្រាប់ Sabay ថា «យើង​បាន​អប់រំ​ដល់​ម្ចាស់​ហាង​ និង​បាន​​តម្រូវ​ឲ្យ​ម្ចាស់​ហាង​ធ្វើ​ការ​ស្នើសុំ​លើកផ្លាក​សារថ្មី នៅ​ការិយាល័យច្រកចេញចូលតែមួយ​»។

ឆ្លើយតប​នឹង​សំណួរ ដែល​បាន​ចោទ​សួរ​ថា តើ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ឬ​តម្រូវ​ឲ្យ​មាន​ការ​រុះរើយីហោ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​បណ្ដាញ​សង្គម ឬ​យ៉ាង​ណា? មិនមែនទេ! មែនទែនទៅ សមត្ថកិច្ច​បា​ន​ធ្វើ​កិច្ចការ​នេះ​ជាប្រចាំ ប៉ុន្ដែ​រឿង​ខ្លះ​មហាជន​មិន​សូវ​ចាប់អារម្មណ៍ ប៉ុន្ដែ​អត្ថន័យ​ផ្លាកយីហោ​មួយ​ចំនួន​​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ឬប្រើពាក្យ​មិនគួរសម​ដល់វប្បធម៌ ឬ​មាន​ចេតនា​ បញ្ឈិតបញ្ឈៀង​ន័យ​ផ្លូវ​ភេទ មានការប្រតិកម្ម​ ទើប​មាន​ការ​ល្បី​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម។ និយាយ​ជារួម​ សមត្ថកិច្ច​ធ្វើកិច្ចការនេះ​រហូត​មក គឺ​មិន​បណ្ដែតបណ្ដោយ​នោះទេ។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​ លោក លឹម ភត្រី៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់