• 2019-08-08 01:39:07
  • ព័ត៌មាន

ស្រីៗនៅអេស្ប៉ាញ ខឹងចិត្តគេហាមមិនឲ្យចំហល្វែងលើនៅអាងហែលទឹក នាំគ្នាដាក់ពាក្យបណ្ដឹង

  • 2019-08-08 01:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាង​ហែល​ទឹក​​ដែល​ដំណើរ​ការ​ដោយ​រដ្ឋ ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​បាសេឡូណា​ប្រទេស​អេស្ប៉ាញ ប្រកាស​អនុញ្ញាត​ឲ្យ​ស្រីៗ​ហែល​ទឹក​ដោយ​ចំហ​ល្វែង​លើ ក្រោយមានការត្អូញត្អែរ​ពី​ការ​បិទ​សិទ្ធ​សេរី​ភាព។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុមប្រឹក្សា​ក្រុង​ឲ្យ​ដឹង​ថា ក្រុម Mugrons Lliures ​បាន​ធ្វើ​យុទ្ធនាការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ភាព​មិន​ស្មើ​គ្នា​នៃ​ច្បាប់​គ្រប់គ្រង​អាង​ហែល​ទឹក ដែល​បិទ​សិទ្ធ​នារី​ៗ​មិន​ឲ្យ​ចំហ​ល្វែង​លើ និង​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ។ ជា​លទ្ធផល​ការិយាល័យ​របស់​ក្រុម​ប្រឹក្សា​ប្រឆាំង​នឹង​ការ​រើស​អើង បាន​ផ្ញើ​របាយការណ៍​ទៅ​គ្រប់អាង​ទឹក​ទាំង​អស់​ក្នុង​ទីក្រុង ដើម្បី​ក្រើន​រំលឹក​ពួកគេ​ឲ្យ​ធានា​នូវ​សមភាព និង​មិន​ត្រូវ​ហាម​ឃាត់​នារី​ៗ​ពី​ការ​ចំហ​ល្វែង​លើ​នៅ​ហាង​ហែល​ទឹក​នោះ​ទេ។

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សាលា​ក្រុង​ឲ្យ​ដឹង​​ថា មិនមាន​ច្បាប់​ជា​លាយលក្ខណ៍​អក្សរ​ណា​មួយ​ដែល​កំណត់​ការ​ស្លៀកពាក់​នៅ​អាង​ហែល​ទឹក​ទេ ប៉ុន្តែ​ការ​រើស​អើង​ផ្នែក​យេនឌ័រ ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត។ ប្រភព​ដដែល​បន្ដ​ថា ការ​ហែល​ទឹក​ដោយ​គ្មាន​ល្វែង​លើ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អេស្ប៉ាញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់