• 2019-08-10 02:07:00
  • ព័ត៌មាន

ម៉ាស៊ីន​លក់​ភេសជ្ជៈ​ដ៏​ឯកោ​​នៅ​ជប៉ុន មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែង

  • 2019-08-10 02:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​លក់​ទំនិញ​​ដែល​ភាគ​ច្រើន​ជា​​ទូរ​ភេសជ្ជៈ​និង​​នំ​កញ្ចប់ គឺ​ជា​វប្បធម៌​ស្នូល​នៃ​ប្រទេស​ជប៉ុន។ ម៉ាស៊ីន​ស្វ័យប្រវត្តិ​ប្រភេទ​នេះ​មាន​ជាង ៥,៥ លាន​នៅ​ពាស​ពេញ​ប្រទេស​ជប៉ុន គិត​ជាមធ្យម​ម៉ាស៊ីន​១​បម្រើ​ឲ្យ​មនុស្ស​២៣​នាក់ ដែល​នេះ​​​ជា​អត្រា​​ទូរ​លក់​ទំនិញ​ស្វ័យប្រវត្តិ​ច្រើន​បំផុត​​ធៀប​នឹង​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក។

ទូរ​លក់​ទំនិញ​នេះ​ឈរ​លក់​២៤​ម៉ោង​ហាល​ភ្លៀង​ហាល​ខ្យល់​មិន​ថា​យប់​ថ្ងៃ ដែល​នេះ​ហាក់​បង្ហាញ​​ថា​អ្នក​លក់​ឥត​វិញ្ញាណ​ទាំង​នេះ ចង់​បម្រើ​​ដ៏​យកចិត្តទុកដាក់​សម្រាប់​ភ្ញៀវ​គ្រប់​ពេល និង គ្រប់​ទី​កន្លែង​ឲ្យ​តែ​គេ​ត្រូវ​ការ​ពួកវា។

ពេល​យប់​ នៅ​ពេល​ដែល​ភ្លើង​តាម​ផ្ទះ​ភាគ​ច្រើន​បាន​ពន្លត់​អស់ ទូរ​លក់​ឥវ៉ាន់​ទាំង​នេះ​នៅ​តែ​បញ្ចេញ​ពន្លឺ​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ពិភព​ដ៏​ឯកោ។

អ្នកថតរូប Eiji Ohashi បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ថតរូប​ពួកវា​ពាសពេញ​ប្រទេស​ជប៉ុន​នៅ​ពេល​យប់​ ហើយ​លោក​​បាន​យក​រូប​ទាំង​នោះ​បញ្ចូល​គ្នា​ បង្កើត​ជា​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា“ ភ្លើង​បំភ្លឺ​ផ្លូវ ឬ Roadside Lights”។

លោក​បាន​ប្រាប់ CNN ថា“ ខ្ញុំ​បាន​ចាប់​ផ្តើម​គម្រោង​នេះ​កាល​ពី ៩ ឆ្នាំ​មុន​នៅ​ពេល​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ម៉ាស៊ីន​លក់​ភ្លឺ​ចាំង​មួយ​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ​វេន​យប់​វិញ”។

លោក​ថា​ ភ្លើង​​ម៉ាស៊ីន​លក់​ទាំង​នេះ គឺ​ជា​អ្នក​ជួយ​បំភ្លឺ​ផ្លូវ និង កំដរ​​ពេល​លោក​បើក​ឡាន​ត្រលប់​ពី​ធ្វើ​ការ​កណ្ដាល​យប់​ជ្រៅ​នៅ​រដូវ​រងា៕

អាន៖ បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ម្តង​ទៀត

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម