• 2019-08-11 05:43:00
  • សេដ្ឋកិច្ច

អ្នកដំណើរ​ម្នាក់​រៀបរាប់​​នាង​​ចំណាយ​ពេល​៥០​ម៉ោង លើ​រថភ្លើង​វែង​ជាង​គេ​បំផុត ជុំវិញ​ដោយ​អ្នក​មិន​ចេះ​អង់គ្លេស និង គ្មាន​អ៊ីនធឺណិត

  • 2019-08-11 05:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Katie Warren គឺ​ជា​អ្នកយកព័ត៌មាន​របស់ Business Insider ភាគ​ច្រើន​រាយការណ៍​ពី​សង្គម ការ​ធ្វើ​ដំណើរ ជីវិត និង ការងារ​ជា​ដើម។

នាង​​បាន​ចំណាយ​ពេល​៥០​ម៉ោង ធ្វើ​ដំណើរ​លើ​រថភ្លើង​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក​របស់​ប្រទេស​រុស្ស៊ី ជុំវិញ​ដោយ​អ្នក​មិន​ចេះ​អង់គ្លេស និង គ្មាន​អ៊ីនធឺណិត។ ខាង​ក្រោម​នេះ​គឺ​ជា​បទពិសោធន៍​​ដែល​នាង​បាន​រៀបរាប់៖

កាលពី​ខែ​មិថុនា​ខ្ញុំ​បាន​ចំណាយ​ពេល ៥០ ម៉ោង​ជិះ​រថភ្លើង​ចំណាស់​ឆ្លង​កាត់​តំបន់​ស៊ីបេរី។ រថភ្លើង​ស៊ីបេរី គឺ​ជា​ខ្សែ​រថភ្លើង​ដ៏​វែង​ជាង​គេ​បំផុត​លើ​លោក ប្រវែង ៩,២៨៩ គីឡូម៉ែត្រ។ ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លងកាត់​​៤​ល្វែង​ម៉ោង​ខុសៗ​គ្នា​នៅ​រុស្ស៊ី។

ខ្សែ​រថភ្លើង​ស៊ីបេរី ភ្ជាប់​ពី​ទីក្រុង​មូស្គូ ទៅ​កាន់ ទីក្រុង​​វ្លាឌីវ៉ូស្តុក​ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស​រុស្ស៊ី។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ខ្សែ​រថភ្លើង​នោះ ហើយ​វា​ជា​បទពិសោធន៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។

រឿង​ដែល​ភ្ញាក់ផ្អើល​បំផុត គឺ​ខ្ញុំ​ត្រូវ​ចែករំលែក​បន្ទប់​ក្នុង​ទូរ​រថភ្លើង​ដ៏​ចង្អៀត​ មិន​មែន​ជាមួយ​ទេសចរ​ឡើយ តែ​ជាមួយ​ជនជាតិ​រុស្ស៊ី​មិន​​និយាយ​ភាសា​អង់គ្លេស។

​ប្រហែល​ពាក់​កណ្ដាល​ផ្លូវ​ដំបូង​របស់​ខ្ញុំ មិត្ត​ក្បែរ​ខាង​ខ្ញុំ​​មិន​និយាយ​អង់គ្លេស។ តែ​សំណាង​ល្អ ខ្ញុំ​បាន​គិត​ទុក​មុន​រួច​ជា​ស្រេច ហើយ​បាន​​ដោនឡូត ភាសា​រុស្ស៊ី​នៅ​លើ Google Translate app របស់​ខ្ញុំ។

ជា​ធម្មតា Google Translate តម្រូវ​ឲ្យ​យើង​ដោនឡូត​ភាសា​នីមួយៗ​បាន​លុះត្រាណា​តែ​មាន WiFi ឬ សេវា​អ៊ីនធឺណិត​ទូរស័ព្ទ ប៉ុន្តែ​ក្រោយ​ដោនឡូត​រួច​យើង​អាច​ប្រើ​មុខងារ​បកប្រែ​ភាសា​នោះ​ទៅ​ភាសា​ផ្សេងៗ​ offline ក៏​បាន។

បើ​ទោះ​វា​មើល​ទៅ​រាង​ឆ្គង​បន្តិច​ក្នុង​ការ​ហុច​ទូរស័ព្ទ​របស់​ខ្ញុំ​ទៅ​មក ប៉ុន្តែ​វា​ប្រសើរ​ជាង​​អង្គុយ​ដោយ​ស្ងប់ស្ងាត់ ឬ ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ភាសា​កាយវិការ។

ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ដោនឡូត​ភាសា​ណា​មួយ​ទុក ពេល​អ្នក​ធ្វើ​ដំណើរ​ ព្រោះ​យើង​មិន​រំពឹង​ថា​នឹង​​ប្រើ​ភាសា​អង់គ្លេស​រហូត​ទេ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​សប្បាយ នៅ​ពេល​អាច​ជជែក​គ្នា​ជាមួយ​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​មិន​និយាយ​អង់គ្លេស៕

អាន៖ មក​ស្គាល់​ភ្នំ​ហួសាន​ កន្លែង​ឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត តែ​ទេសភាព​ស្អាត​ដូច​ឋានសួគ៌

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម