• 2019-08-12 07:47:00
  • ព័ត៌មាន

មកដឹង តម្លៃម្ហូបអាហារនៅភោជនីយដ្ឋានក្រោមទឹក ដ៏ប្រណីតបំផុតនៅម៉ាល់ឌីវ

  • 2019-08-12 07:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ithaa Undersea Restaurant គឺ​ជា​ឈ្មោះ​នៃ​ភោជនីយដ្ឋាន​ក្រោម​ទឹក​ដ៏​ប្រណីត​​បំផុត​នៅ​កោះ​ម៉ាល់ឌីវ​ដែល​ផ្ដល់​ទស្សនីយភាព​ប្លែក​ភ្នែក​សម្រាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទទួល​ទាន​អាហារ។

ស្ថិត​នៅ​ជម្រៅ​ជិត ៥​ម៉ែត្រ​ក្រោម​បាត​សមុទ្រ ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​បើក​ទ្វារ​ដំបូង​កាល​ពី​ឆ្នាំ ២០០៥ ហើយ​ទទួល​ភាព​ល្បីល្បាញ​ជា​ភោជនីយដ្ឋាន​ធ្វើ​ពី​កញ្ចក់​ក្រោម​ទឹក​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។ ការ​សាង​សង់ បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ៥​លាន​ដុល្លារ​ដោយ​គ្រោង​ទាំង​មូល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​សិង្ហបុរី។ ចំពោះ​តម្លៃ​ម្ហូប​អាហារ​នៅ​ទី​នោះ​វិញ មាន​ចាប់​ពី ១២០​ដុល្លារ​ឡើង​ទៅ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់។

យ៉ាង​ណា​មិញ ភោជនីយដ្ឋាន​នេះ​អាច​ទទួល​ភ្ញៀវ​បាន​ត្រឹម ១៤​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទៅ​ពិសា​អាហារ​នៅ​ទី​នោះ ត្រូវ​ធ្វើ​ការ​កក់​ទុក​ជា​មុន​សិន៕

ប្រភព៖ Curiosity ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម