- 2019-08-13 03:07:24
- ព័ត៌មាន
ហួសចិត្ត! ប្រធានាធិបតីប្រេស៊ីល ប្រាប់ឲ្យពលរដ្ឋបន្ទោរបង់ពីរថ្ងៃម្ដងបានហើយ ព្រោះហេតុផល១
- 2019-08-13 03:07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! ប្រធានាធិបតីប្រេស៊ីល ប្រាប់ឲ្យពលរដ្ឋបន្ទោរបង់ពីរថ្ងៃម្ដងបានហើយ ព្រោះហេតុផល១
ចន្លោះមិនឃើញ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសឲ្យប្រជាជនទាំងអស់ក្នុងប្រទេសគួរតែបន្ទោរម្ដងបានហើយក្នុងរយៈពេល ២ថ្ងៃដើម្បីជួយបរិស្ថាន។
ឆ្លើយតបទៅកាន់សំណួររបស់អ្នកកាសែត ដែលចោទសួរថា "តើគួរធ្វើដូចម្ដេចដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន, កាត់បន្ថយការអត់ឃ្លាន និងជួយថែរក្សាបរិស្ថាន?" ប្រធានាធិបតីរូបនេះថ្លែងឲ្យដឹងថា "វាល្មមគ្រប់គ្រាន់ហើយដែលពលរដ្ឋនាំគ្នាញ៉ាំតិចជាងមុន។ បើនិយាយពីការបំពុលបរិស្ថាន ពលរដ្ឋគួរតែបន្ទោរបង់ពីរថ្ងៃម្ដងបានហើយ វានឹងល្អប្រសើរសម្រាប់ពិភពលោក។” ការលើកឡើងរបស់លោក Bolsonaro ត្រូវបានធ្វើឡើងក្រោយពេលដែលមានការរិះគន់ខ្លាំងៗចំពោះការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូនដែលរបាយការណ៍ផ្លូវការបង្ហាញថាមានការកើនឡើងខ្លាំង។
គួរឲ្យដឹងដែរថា អ្នកវិទ្យាសាស្ត្រជាច្រើន បានបង្ហាញការព្រួយបារម្ភខ្លាំងក្រោយពេលដែលមានការបាត់បង់ព្រៃអាម៉ាហ្សូនយ៉ាងច្រើនលើសលប់ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ ដោយការកាប់ព្រៃឈើកើនឡើង ៨៨% ក្នុងខែមិថុនាបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕