- 2019-08-14 04:21:38
- ព័ត៌មាន
ស្ថិតិក្រសួងបរិស្ថាន៖ ម៉ោង ១០ ព្រឹក ជាម៉ោងដែលខ្យល់មិនសូវមានជាតិពុលក្នុងរាជធានីភ្នំពេញ
- 2019-08-14 04:21:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិក្រសួងបរិស្ថាន៖ ម៉ោង ១០ ព្រឹក ជាម៉ោងដែលខ្យល់មិនសូវមានជាតិពុលក្នុងរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ស្ថានភាពខ្យល់នៅរាជធានីភ្នំពេញ មានកម្រិតល្អប្រសើរ ដោយមានភាគល្អិតនិចល PM2.5 នៅក្នុងខ្យល់ជាមធ្យម ១១,១០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ (ug/m3) ធៀបទៅនឹងកម្រិតស្តង់ដារ PM2.5 គឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ (ug/m3) ។ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
នៅថ្ងៃទី ១៤ ខែសីហានេះ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងមួយ អំពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដោយផ្អែកតាមលទ្ធផលរបស់ឧបករណ៍ត្រួតពិនិត្យ PM2.5។
ស្ថិតិដដែល បានចេញផ្សាយ ឲ្យដឹងទៀតថា ម៉ោងដែលមានខ្យល់មានជាតិពុលតិចជាងគេ គឺម៉ោង ១០ ព្រឹក ដោយមាន PM2.5 ប្រមាណជា ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈម៉ោង ១១ ព្រឹកជាពេលដែល PM2.5 ឡើងដល់ 40 មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
បញ្ជាក់ផងដែរថា PM2.5 ជាភាគល្អិតនិចលតូចៗ នៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង។ ភាគល្អិតនិចលនេះ មានប្រភពមកពីការដុតឥន្ធនៈផូស៊ីល និងកម្ទេចធូលីផ្សេងៗ។
ភាគល្អិតអស់ទាំងនេះ អាចស្រូបចូលទៅដល់សួត និងពេលខ្លះចូលដល់សរសៃឈាម ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស ប្រសិនការស្រូបចូលលើសកម្រិតកំណត់។