- 2019-08-15 02:20:55
- ព័ត៌មាន
ភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុប្លាស្ទិកច្រើនសន្ធឹកក្នុងទឹកភ្លៀង
- 2019-08-15 02:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុប្លាស្ទិកច្រើនសន្ធឹកក្នុងទឹកភ្លៀង
ចន្លោះមិនឃើញ
ការសិក្សាមួយដែលធ្វើការពិសោធន៍ទៅលើទឹកភ្លៀងធ្លាក់ក្នុងទីក្រុង Denver និង Boulder រដ្ឋ Colorado បង្ហាញថាភ្លៀងធ្លាក់ បានពាំនាំមកជាមួយសារធាតុប្លាស្ទិកយ៉ាងច្រើនលើសលប់។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានផ្ទៃក្នុង និងស្រាវជ្រាវភូមិសាស្ត្រអាមេរិកឲ្យដឹងថា សារធាតុបា្លស្ទិកទាំងនោះមិនអាចមើលដោយភ្នែកទទេឃើញឡើយ លើកលែងតែពេលដែលប្រើប្រាស់ឧបករណ៍មីក្រូទស្សន៍។ អ្នកវិទ្យាសាស្ត្របានរកឃើញសារធាតុប្លាស្ទិកជាង ៩០% នៃទឹកភ្លៀងដែលយកមកពិសោធន៍ដោយភាគច្រើនមានទម្រង់ជាសរសៃអំបោះ (Fiber) និងមានពណ៌ផ្សេងៗគ្នាជាច្រើន។ យ៉ាងណាមិញ គេនៅតែមិនទាន់ប្រាកដថាតើប្លាស្ទិកទាំងនោះមានប្រភពមកពីណា ហើយស្ថិតក្នុងទឹកភ្លៀងដោយរបៀបណានោះទេ។
គួរឲ្យដឹងថា កាលពីមុនអ្នកវិទ្យាសាស្ត្រ ធ្លាប់បានរកឃើញសារធាតុប្លាស្ទិកក្នុងទឹកភ្លៀងម្ដងដែរក្រោយធ្វើការពិសោធន៍ភ្លៀងធ្លាក់ក្នុងទីក្រុង Pyrenees ភាគខាងត្បូងប្រទេសបារាំង៕