• 2019-08-16 01:33:20
  • ព័ត៌មាន

ស្ថានភាពអាកាសធាតុ​នៅកម្ពុជា ពីថ្ងៃទី១៦ ដល់ ២២ ខែសីហា

  • 2019-08-16 01:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ជ្រលងសម្ពាធទាប​អូសបន្លាយ​លើ​កម្ពុជា ទន្ទឹម​នឹង​ខ្យល់មូសុង​និរតីខ្សោយ។ តែចាប់ពីថ្ងៃទី២០ ខែសីហា ខ្យល់​មូសុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ។ ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. បណ្តា​ខេត្ត​នៅភាគខាងក្រោម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពីតិចទៅមធ្យម។

២. ចាប់ពី​ថ្ងៃទី១៦-១៨ ខែសីហា បណ្តាខេត្ត​នៅភាគខាងកើត​ជាប់នឹង​ប្រទេស​វៀតណាម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពីតិចទៅមធ្យម និង​ចាប់ពី​ថ្ងៃទី១៩-២២ ខែសីហា ភ្លៀង​នឹង​អាច​ធ្លាក់​ក្នុងកម្រិត​បរិមាណ​ពីមធ្យម​ទៅ​បង្គួរ និង​ផ្នែកខ្លះ​មានភ្លៀង​ធ្លាក់ច្រើន។

៣. បណ្តាខេត្ត​ចាប់ពីភាគកណ្តាល​ទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា នឹង​អាចមានភ្លៀងធ្លាក់​នៅក្នុងកម្រិត​ពីតិចទៅមធ្យម និង​ចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀង​នឹង​អាចធ្លាក់​នៅក្នុងកម្រិត​បរិមាណ​ពីមធ្យម ទៅបង្គួរ។

៤. បណ្តា​ខេត្ត​នៅតំបន់​មាត់សមុទ្រ មាន​ខេត្ត​កោះកុង និង​ខេត្តព្រះសីហនុ ចាប់ពីថ្ងសតិ១៦-១៩ នឹង​អាច​មានភ្លៀង​ពីតិចទៅមធ្យម និង​ចាប់ពីថ្ងៃទី២០-២២ ខែសីហា ភ្លៀង​នឹង​អាចធ្លាក់​នៅក្នុងកម្រិត​បរិមាណ​ពីមធ្យម​ទៅបង្គួរ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់