/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/5d561e753b9f3_1565924940_medium.jpg)
- 2019-08-16 03:17:46
- ព័ត៌មាន
រដ្ឋបាលក្រុងព្រះសីហនុ បន្ដរឹតបន្ដឹង និងអប់រំដល់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ
- 2019-08-16 03:17:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលក្រុងព្រះសីហនុ បន្ដរឹតបន្ដឹង និងអប់រំដល់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ
ចន្លោះមិនឃើញ
រដ្ឋបាលក្រុងព្រះសីហនុ ចាប់ផ្ដើមរឹតបន្ដឹងដល់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ។ ការរឹតបន្ដឹង និងចុះអប់រំអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ស្ថិតនៅអមសាងខាងផ្លូវទៅវត្តក្រោម។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនឲ្យដឹងថា «ខ្ញុំតំណាងអោយរដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកំលាំងសង្កាត់3 ចុះអប់រំណែនាំតូបដែលលក់ដូរនិងការសង់ស្តង់លើចំណីផ្លូវ ស្ថិតនៅអមសងខាងផ្លូវទៅវត្តក្រោម តម្រូវអោយរុះរើចេញដោយខ្លួនឯងដោយទុករយៈពេល3ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី15 សីហា 2019នេះតទៅ ករណីមិនធ្វើតាមការណែនាំនឹងបន្តនីតិវិធីច្បាប់»។