• 2019-08-19 10:14:45
  • ព័ត៌មាន

ល្បីខ្លាំងនៅឥណ្ឌា ឥលូវផលិតផលថែសុខភាព និងសម្រស់បែបធម្មជាតិនេះមាននៅកម្ពុជាហើយ

  • 2019-08-19 10:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​​​អាហារ​ជំនួយ​​សុខភាព និង​ថែទាំ​ស្បែក​ដ៏​ល្បី​ល្បាញ​នាំ​មុខ​គេ​ធំ​ចំនួន​ពីរ​នៅ​​ឥណ្ឌា គឺ ម៉ាក GAIA និង SKINELLA ដែល​ជា​ម៉ាក​ផលិតផល FMCGមក​ពី​ក្រុមហ៊ុន​មេ ឈ្មោះ​ថា Cosmic Nutracos Solutions Pvt. Ltd. បាន​សម្ពោធ​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ហើយ កាល​ពី​ទី ១៧ ខែ​សីហា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ ណាហ្គាវើល ភ្នំពេញ។​

ព្រឹត្តិការណ៍​សម្ពោធ​ដាក់​ដំណើរ​ការ​នេះ​មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​លោក​ជំទាវ Manika Jain និង​កញ្ញា ប៊ី សុធារី អតីត​បវរកញ្ញា​ចក្រ​វាឡ​កម្ពុជា​ឆ្នាំ២០១៦  និង​កញ្ញា រឿន ស៊ីណាត អតីត​បវរកញ្ញា​ចក្រវាឡ​កម្ពុជាឆ្នាំ២០១៦ , រួម​ទាំង​លោក Gautam Bali នាយក​ប្រតិបត្តិ និង​លោក​ស្រី Dolly Kumar នាយក​នៃ​ក្រុមហ៊ុន Cosmic Nutracos Solutions Pvt. Ltd.។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​ចូល​រួម ពី​ដៃ​គូ​ចែក​ចាយ​ស្រប​ច្បាប់​គឺ ក្រុមហ៊ុន Vimpex/PL Global Ltd. ជា​គ្រុប​ក្រុម​ហ៊ុន​ចម្រុះ​ជាតិ​សាសន៍ និង​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ២៣​ឆ្នាំ មក​ហើយ។

“យើង​មើល​ឃើញ​សក្ដានុពល​យ៉ាង​ប្រសើរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា អ្នក​ប្រើ​ប្រាស់​មាន​ការ​ចូល​រួម​យ៉ាង​ខ្លាំង និង​មាន​ការ​ទទួល​យក​នូវ​ការ​ច្នៃ​ប្រឌិត និង​ទស្សនៈ​នៃ​ផលិតផល​ថ្មី​ៗ។ យើង​ជឿ​ជាក់​ថា​វា​នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏​រឹង​មាំ​មួយ​សម្រាប់​យើង​នៅ​ក្នុង​ឆ្នាំ​បន្ដ​បន្ទាប់​”។ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី Dolly Kumar ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ និង​ទទួល​បាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​លើ​ផលិតផល​ម៉ាក  GAIA និង SKINELLA នៅឥណ្ឌា និង​បាន​ពង្រីក​វត្ដមាន​ជា​សកល​ទៅ​កាន់​ប្រទេស​នានា​ដូច​ជា ប្រទេស​មីយ៉ាន់​ណា ឌូបៃ ប៊ូតាន ណេប៉ាល់ ម៉ាល់ឌីវ អ៊ូហ្គាន់ដា ជាដើម។

អំពី​ម៉ាក GAIA

GAIA ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៩ ដែល​រួម​មាន​នូវ​ផលិតផល​អាហារ​សុខភាព  និង​អាហារ​បំប៉ន​ច្រើន​ប្រភេទ។ Gaia ជា​ភាសា​ក្រិក​សំដៅ​លើ​ទេពធីតា​នៃ​ភព​ផែនដី ជា​ឈ្មោះ​មួយ​ដែល​សាក​សម​សម្រាប់​ម៉ាក​ផលិតផល​ដែល​ប្រាប់​ពី​អាថ៌កំបាំង​សុខភាព​នៃ​ធនធាន​ធម្មជាតិ​របស់​ផែន​ដី​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា។

GAIA មាន​ផលិត​ផល​ច្រើន​ជាង ៦៨​មុខ និង​មាន​ផ្នែក​ជំនាញ​ចំនួន ៤ ដែល​ស្ថិត​ក្រោម GAIA PLUS, GAIA LITE, GAIA SPORT និង GAIA ORGANIC។ ក្រុម​ផលិតផល​ទាំង​អស់​មាន​ចាប់​ពី​ផលិតផល​អាហារ​បំប៉ន​ដូចជា ស្ពីរ៉ូលីណា (Spirulina) គ្លូកូសាមីន (Glucosamine) ប្រេងFlax seed  រុក្កជាតិ Neem ប្រទាល​កន្ទុយ​ក្រពើ កន្ទួត​ព្រៃ រហូត​ដល់​អាហារ​សុខភាព​ដូចជា​តែ​បៃតង​ប្រភេទ​ផ្សេងៗ រុក្ខជាតិ​សម្រាប់​ឆុង​នានា  អាហារ​គ្រាប់​ធុញ្ញជាតិ (muesli) ទឹកឃ្មុំ  ប្រេង​អូលីវ នំឃុកឃី ស្រូវ​អូត គ្រឿង​ផ្សំ​ជំនួស​ស្ករ (stevia) នំ​គ្រាប់​ធុញ្ញជាតិ អាហារ​សម្រន់​លាយ ប្រូតេអ៊ីន​ទឹក​ដោះ​គោ ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ និង​គ្រឿង​ទេស​ធម្មជាតិ​នានា។

  • GAIA PLUS ៖ មាន​នូវ​អាហារ​បំប៉ន​ដែល​មាន​គោល​បំណង​ផ្ដល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ដែល​ជា​ទូទៅ​យើង​មិន​បាន​ទទួល​ក្នុង​ចំនួន​មួយ​ដែរ​គ្រប់​គ្រាន់​ពី​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ។

  • GAIA LITE ៖ ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​ដែល​ចង់​គ្រប់​គ្រង​ទម្ងន់​។

  • GAIA SPORT ៖ សម្រាប់​អ្នក​ដែល​មាន​បែប​ផែន​ជីវិត​សកម្ម​ហើយ​ត្រូវ​ការ​ផលិតផល​ដើម្បី​រក្សា​ភាព​សម​សួន​របស់​ខ្លួន​។

  • GAIA ORGANIC ៖ មាន​គ្រឿង​ទេស​ធម្មជាតិ​ច្រើន​ប្រភេទ និង​សម្រាប់​អ្នក​ដែល​ចង់​ជ្រើសរើស​ដំណោះ​ស្រាយ​បែប​ធម្មជាតិ​ដើម្បី​បែប​ផែន​ជីវិត​ដែល​មាន​សុខភាព​ល្អ និង​ប្រើប្រាស់​ជីវិត​បែប​ធម្មជាតិ​ឲ្យ​បាន​ល្អ​បំផុត។

ដោយ​កំណត់​គោល​ដៅ​លើ​អ្នក​ប្រើ​ប្រាស់​ឆ្លាត​វៃ GAIA បាន​ធ្វើ​ឲ្យ​​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​មាន​ភាព​រឹង​មាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ ហើយ​គឺ​ជា​ម៉ាក​ផលិតផល FMCG ដែល​កំពុង​រីក​ច្រើន​លឿន​ជាង​គេ​បំផុត​នៅ​ឥណ្ឌា​នា​ពេល​បច្ចុប្បន្ន​។ ការ​ពិត Gaia គឺ​ជា​ម៉ាក​ដែល​មាន​ផលិតផល​អាហារ​សុខភាព និង​អាហារ​បំប៉ន​គ្រប់​ប្រភេទ និង​ផ្ដល់​ជូន​នូវ​ការ​សន្យា​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​។

អំពី SKINELLA

Skinella ត្រូវ​បាន​ដាក់​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ ២០១៧ ហើយ​គឺ​ជា​ម៉ាក​ដែល​មិន​ធម្មតា និង​ពិសេស​សម្រាប់​អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​។ ជាក់​ស្ដែង នេះ​ជា​ម៉ាក​ផលិតផល​ថែរក្សា​ស្បែក​តែ​មួយ​គត់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​ដែល​ទាក់​ទង​នឹង​យុវវ័យ​ដោយ​ផ្ទាល់​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ ការ​ស្ទង់​មតិ​ និង​គំនិត​ទីផ្សារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ Skinella ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​មាន​ផលិតផល​ថែរក្សា​ស្បែក​គ្រប់​ប្រភេទ​សម្រាប់​អ្នក​ប្រើ​ប្រាស់​គោល​ដៅ​វ័យ​ក្មេង ដែល​​ត្រូវ​បាន​ផលិត​ឡើង​ពី​ថាមពល​នៃ​អាហារ​អស្ចារ្យ​។ រូបមន្ត​របស់​ផលិតផល Skinella គឺ​ពិសេស​ប្លែក​គេ​នៅ​ក្នុង​ទីផ្សារ​ដោយ​មាន​តែ​សារធាតុ​ផ្សំ​ដែល​បាន​មក​ពី​អាហារ​អស្ចារ្យ​តែ​ប៉ុណ្ណោះ និង​គ្មាន​សារធាតុ​គីមី​ដែល​កាច​សាហាវ​ទេ។

ក្រុម​ផលិតផល​ម៉ាក Skinella មាន​ចាប់​ពី​ជែល​ដុស​ខ្លួន​ផ្សំ​ពី​ក្រូច​ចិន, ជែល​ដុស​ខ្លួន​ផ្សំ​ពី​ក្រូច​ឆ្មា​បៃតង​ , និង​ប្រេង​អូលីវ ,ម៉ាស​បិត​មុខ​កាហ្វេ ,និង​សូកូឡា , ម៉ាស​សម្អាត​ផ្ទៃ​មុខ​បែប​ស៊ី​ជម្រៅ​ផ្សំ​ពី​ផ្លែ​ស្រកា​នាគ , ម៉ាស​សារ៉ាយ​សមុទ្រ​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ , ម៉ាស pistachio ធ្វើ​ឲ្យ​មុខ​ភ្លឺ​ចែង​ចាំង , ឡេ​លាប​ខ្លួន​ទឹក​ដោះ​គោ ,និង​ផ្កា​កូឡាប , សាប៊ូ​លាង​មុខ​ប៊្លូបឺរី , ម៉ាស​ធ្វើ​ឲ្យ​មុខ​ស្រស់​ថ្លា, ស្ក្រាប់​ខាត់​ខ្លួន​ផ្សំ​ពី​ត្របែក​ផ្កា​ឈូក, ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផ្សំ​ពី​ផ្លែ​ឪឡឹក, ស្ក្រាប់​ខាត់​មុខ​ផ្សំ​ពី​ស្រូវ​អូត​និង​ទឹក​ឃ្មុំ , ​ស្ក្រាប់​ខាត់​មុខ​ផ្សំ​ពី​ផ្លែ​គីវី , ឡេ​ត្រជាក់​សម្រាប់​មុខ​ និង​ខ្លួន​ផ្សំ​ពី​ក្រូច​ថ្លុង, ឡេ​លាប​ស្បែក​ឲ្យ​ភ្លឺ​ផ្សំ​ពី​ផ្លែ​គ្រែន​បឺរី , សាប៊ូ​ក្រូច​ធ្វើ​ដោយ​ដៃ , សាប៊ូ​ផ្លែ​ឈើ​ចម្រុះ​ធ្វើ​ដោយ​ដៃ ,និង​ក្រមួន​លាប​មាត់​ដែល​មាន​បួន​ក្លិន​គឺ កាហ្វេ ផ្លែ​ប៉ែស ផ្លែ​ក្រូចចិន និង​ស្ត្របឺរី ៕

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម