• 2019-08-19 10:25:55
  • ព័ត៌មាន

ទឹកដោះគោខាប់ដ៏ពេញនិយមនៅកម្ពុជា ថែមរូបរាងថ្មីទម្ងន់ ២គីឡូក្រាម

  • 2019-08-19 10:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះ​គោ​ខាប់​ដែល​លោក​អ្នក​តែង​និយម​ចូលចិត្ត MY BOY បាន​បន្ថែម​បរិមាណ​និង​សន្សំ​បាន​ ១០ ភាគរយ​ចំណេញ​សម្រាប់​រូបរាង​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​វេច​ខ្ចប់​ជា​កញ្ចប់​ទម្ងន់​ ២ ​គីឡូក្រាម និង​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ខែ​សីហា​ឆ្នាំ ២០១៩ នេះ​តទៅ។

ការ​វេច​ខ្ចប់​ក្រោម​រូបរាង​ថ្មី​នេះ គឺ​ជា​ការ​វិវត្ត​ខ្លួន​ដំបូង​បង្អស់​របស់​ទឹក​ដោះ​គោ​ខាប់​ MY BOY ដែល​មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ភាព​ល្បីល្បាញ​លើ​រសជាតិ និង​គុណភាព។ ការ​បន្ថែម​រូបរាង​លើ​ការ​វេច​ខ្ចប់​នេះ​ គឺ​ដើម្បី​សម្រួល​ភា​ព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ ជា​ពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​អាច​សន្សំ​សំ​ចៃ​បាន​ដល់​នៅ ១០% ទាំង​ថវិកា និង​បរិមាណ។

លោក Assadej Chanlohakarnkid ជា​អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូចិន​​ នៃ​ក្រុមហ៊ុន FrieslandCampina ដែល​មាន​ទីតាំង​នៅ​ប្រទេស​​ហុល្លង់​​ បាន​ឲ្យ​ដឹង​ថា ៖ «ក្រុមការងារ MY BOY បាន​មើល​ឃើញ​ពី​តម្រូវ​ការ​ដ៏​ខ្ពស់​ពី​អ្នក​ប្រើប្រាស់​ជា​ពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា ដែល​ជំរុញ​ឲ្យ​ពួកយើង​ធ្វើអ្វី​មួយ​ដើម្បី​ជា​ការ​តបស្នង​ដល់​អតិថិជន​ដែល​គាំទ្រ​ដល់​ផលិតផល​របស់​ពួក​យើង និង​បន្ត​ប្រើប្រាស់​បន្ត​ទៀត»។

លោក​បាន​ឲ្យ​ដឹង​ថា MY BOY ​ទម្ងន់​ ២ ​គីឡូក្រាម​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​ម្ចាស់​ហាង​កាហ្វេ ជា​ពិសេស​អ្នក​លក់​ភេសជ្ជៈ​ដូច​ជា​កាហ្វេ​តាម​ផ្លូវ ​ក្នុង​ការ​រក្សា​ទុក ដាក់​តាម​ខ្លួន និង​អាច​ឆុង​បាន​ជាង​ ៧០ កែវ​អាស្រ័យ​ទៅ​តាម​រូបមន្ត​នីមួយៗ។

លោក​បាន​បន្ថែម​ថា៖ «ទោះ​បី​ជា​មាន​ការ​វេច​ខ្ចប់​បន្ថែម​ថ្មី​ខុស​ពី​មុន​ក៏​ដោយ ក៏​ផលិតផល​ទឹកដោះ​គោ​នេះ​នៅ​តែ​រក្សា​រសជាតិ និង​គុណភាព​ដូច​គ្នា​នឹង​ផលិតផល​ MY BOY ដែល​មាន​រសជាតិ​ខាប់​ឆ្ងាញ់ និង​ដិត​អារម្មណ៍»។

ជាមួយ​នឹង​រសជាតិ​ដើម ទឹក​ដោះ​គោ​ខាប់ MY BOY បាន​បន្ថែម​រសជាតិ​ដល់​មុខ​ម្ហូប និង​អាហារ​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស និង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ និង​រូបមន្ត​សំងាត់​សម្រាប់​ម្ហូប​ដ៏​សំខាន់​មិន​អាច​រំលង។ ទឹក​ដោះ​គោ​ខាប់​បាន​បន្ថែម​រូបរាង​របស់​ខ្លួន​ទៅ​ជា​កញ្ចប់​ដែល​មាន​ទម្ងន់ ២ គីឡូក្រាម​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​ប្រើប្រាស់ និង​ការ​រក្សា​ទុក។

គួរ​បញ្ជាក់​ដែរ​ថា MY BOY គឺ​ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ទឹក​ដោះ​គោ​ខាប់​ជា​ច្រើន​ទៀត​របស់​ក្រុមហ៊ុន FrieslandCampina ដែល​មាន​ទីតាំង​នៅ​ប្រទេស​​ហុល្លង់​ និង​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក និង​បាន​ក្លាយ​ជា​ផលិតផល​ដ៏​ពេញ​និយម​ចាប់​តាំង​ពី​ពេល​នោះ​មក។ អតិថិជន​ MY BOY អាច​រក​ជាវ​បាន​នៅ​គ្រប់​កន្លែង ដូច​ជា​ហាង​លក់​គ្រឿង​ទេស និង​ផ្សារ​ទំនើប​ក្នុង​តម្លៃ​សមរម្យ​បំផុត៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម