• 2019-08-21 03:23:59
  • ព័ត៌មាន

មកដឹង រឿងរ៉ាវប្រវត្តិសាស្រ្តប្លែកៗទាំង ១០ នៅជុំវិញពិភពលោក គួរឲ្យជក់ចិត្តបំផុត

  • 2019-08-21 03:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិសាស្ត្រ បាន​រក្សា​ទុក​អាថ៌កំបាំង​ជា​ច្រើន ប៉ុន្តែ​ដោយសារតែ​ការ​ផលិត​ម៉ាស៊ីន​ថតរូប ធ្វើ​ឲ្យ​ប្រវត្តសាស្រ្ត​ទាំង​នោះ ត្រូវ​បាន​ចងចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ប្លែកៗ​គួរឲ្យ​ជក់ចិត្ត ទាំង ២០ នៅ​ជុំវិញ​ពិភពលោក៖

១. ទាហាន​អង់គ្លេស បាន​ហ្វឹកហាត់​ដោះ​មីន ដោយ​មិន​ប្រើ​ភ្នែក​មើល ដើម្បី​អាច​ធ្វើ​ការ​នៅ​ក្នុង​ទី​ងងឹត ឆ្នាំ១៩៤៣

២. ការ​កក​ស្ទះ​ចរាចរ​នៅ​ទីក្រុង​ប៊ែរឡាំង នៅ​ពេល​អាល្លឺម៉ង់​ខាងកើត​ផ្លាស់​ទី​ចូល​ទីក្រុង​ប៊ែរឡាំង​ខាងលិច បន្ទាប់​ពី​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​បាន​ដួល​រលំ ឆ្នាំ១៩៨៩

៣. មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ Adolf Hitler និង​មេដឹកនាំ​មូស្លីម Haj Amin al-Husseini ក្នុង​ប្រទេស​អាល្លឺម៉ង់ ឆ្នាំ១៩៤១

៤. ទាហាន​ស្រី​អង់គ្លេស​ដួល​សន្លប់​បាត់​ស្មារតី នៅ​ចំពោះ​ព្រះភ័ក្រ្ត​មហាក្សត្រិយានី Elizabeth ដែល​កំពុង​ត្រួត​ពិនិត្យ​កង​ទ័ព​នារី នៅ​ក្នុង​ទីក្រុង Shrewsbury ប្រទេស​អង់គ្លេស ឆ្នាំ១៩៤៩

៥. ទិដ្ឋភាព​ភ្ញៀវ​ទទួលទាន​អាហារ​ពេល​ល្ងាច នៅ​លើ​អគារ​ពាណិជ្ជកម្ម World Trade Center ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ឆ្នាំ១៩៩៣

៦. បុរស​ម្នាក់​នៅ​ឆ្នេរ​សមុទ្រ Heemskerk ប្រទេស​ហូឡង់ ត្រូវ​ប៉ូលិស​ផាក​ពិន័យ ដោយសារតែ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម ក្នុង​ឆ្នាំ១៩៣១

៧. អ្នក​បំផ្ទុះ​គ្រាប់បែក​ជនជាតិ​ចិន កំពុង​បំពាក់​គ្រាប់បែក ដើម្បី​ប្រើ​ក្នុង​ការ​វាយប្រហារ​លើ​រថក្រោះ​របស់​ជប៉ុន នៅ​សមរភូមិ Taierzhuang ក្នុងឆ្នាំ១៩៣៨

៨. អវកាសយានិក​ជនជាតិ​អាមេរិក-អាហ្វ្រិក​ដំបូង​គេ​បង្អស់ លោក Robert Lawrence ថត​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ១៩៦៧។ ជាអកុសល លោក​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ នៅ​ថ្ងៃ​ទី០៨ ខែ​ធ្នូ ឆ្នាំ១៩៦៧ ទាំង​មិន​ទាន់​បាន​ហោះ​ទៅ​អវកាស

៩. ទាហាន​អាមេរិក និង​កូន​កង់ហ្គូរូ ក្នុង​ប្រទេស​អូស្ត្រាលី ឆ្នាំ១៩៤២

១០. វិទ្យុ​ចល័ត​លើ​មួក បង្កើត​ឡើង​ដោយ​បុរស​ជនជាតិ​អាមេរិក ក្នុងឆ្នាំ១៩៣១

អត្ថបទ ៖ រ័ត្ន

មតិយោបល់