• 2019-09-02 08:52:04
  • ព័ត៌មាន

ឯកអគ្គរាជទូតជប៉ុន​ថ្មី បាន​មក​ដល់កម្ពុជា​ហើយ​

  • 2019-09-02 08:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូតជប៉ុន​ប្រ​ចាំកម្ពុជា​ឲ្យ​​ដឹង​នៅ​ថ្ងៃនេះ​ថា​ឯកអគ្គរាជទូតថ្មី​របស់​ប្រទេស​ជប៉ុន​ប្រ​ចាំនៅ​កម្ពុជា​បាន​មក​ដល់​​ហើយ​ និង​បាន​បង្ហោះ​សារ​មួយចំនួន​របស់​លោក​ពី​ការ​សរសើរ​ប្រទេសកម្ពុជា​ផង។​

ប្រ​ភព​ឲ្យ​ដឹងថាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាទើប​តែ​មក​ដល់​ប្រ​ទេស​កម្ពុជាកាលពី​ម្សិល​មិញ​។ ប្រ​ភព​ខាង​លើ​បាន​ស្រង់​សម្ដី​លោក​ឯកអគ្គរាជទូត​មក​ផ្សាយ​ផង​ដែរ ដោយ​លោក​បង្ហាញ​ពី​សេចក្ដី​រីករាយ​ដែល​បាន​មក​កាន់ប្រទេស​កម្ពុជា។

(លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាទើប​​មក​ដល់/រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)​​

លោក​បន្ថែមថា៖ « ជម្រាប​សួរ​! ខ្ញុំបាទ ​មិកាមិ ម៉ាសាហ៊ីរ៉ូ ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ខ្ញុំទើប​តែមកដល់​ ប្រទេស​កម្ពុជា​កាល​ពីម្សិល​មិញ​។ ខ្ញុំមាន​កិត្តិយស​ និង​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែ​ង​ បាន​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ជាមិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន ​និង​ជាប្រទេស​ដែលមាន​វប្បធម៌​ដ៏អស្ចារ្យ​។ ខ្ញុំទន្ទឹង​រង់​ចាំជួប​ជាមួយ​លោក​ លោកស្រី ក្មួយៗ​ និង​ទស្សនាទី​កន្លែងនានា​នៅ​ប្រទេសកម្ពុជា»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់