• 2019-09-08 09:30:10
  • សេដ្ឋកិច្ច

ផ្សារ​សត្វ​ចិញ្ចឹម​ដំបូង​គេ​នៅ​វិហារសួគ៌ ​មាន​ការ​ប្រកួត​គោ ​ហើយ​ថ្ងៃ​មុខ​អាច​ប្រកួត​ជ្រូក ឆ្កែ...

  • 2019-09-08 09:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ​ផ្សារ​សត្វ​ចិញ្ចឹម​នៅ​តំបន់​7NG វិហារសួគ៌​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ ដើម្បី​ភាព​ងាយ​ស្រួល​ដល់​អ្នក​ស្រលាញ់​សត្វ​អាច​ទិញ ដូរ សត្វ​ដែល​ពួកគេ​ស្រលាញ់​បាន។

លោក​ឧកញ៉ា​ ស្រី ចាន់ធូ ​បាន​និយាយ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នោះ​ថា​ផ្សារ​សត្វ​ចិញ្ចឹម​នេះ ​គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ស្រលាញ់​សត្វ ​អាច​យក​សត្វ​ជា​ទី​ស្រលាញ់​របស់​ពួកគេ​មក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​នេះ​បាន​។ ​នៅ​ថ្ងៃ​បើក​សម្ពោធ​នេះ ​ក្រុម​ការងារ​បាន​តាំង​បង្ហាញ​សត្វ​គោ ​ជា​ច្រើន​ប្រភេទ ដោយ​សុទ្ធ​សឹង​តែ​នាំ​មក​ពី​បរទេស ​និង​មាន​ពូជ​បង្កាត់​ក្នុង​ស្រុក​ផង​ដែរ។

ពូជ​គោ​ដែល​បាន​បង្ហាញ​មាន​ពូជ​គោ​ចិញ្ចឹម​យក​ទឹក​ដោះ ​និង​គោ​ចិញ្ចឹម​ដើម្បី​កាប់​សាច់​ផង​ដែរ។ គោ​ចិញ្ចឹម​យក​សាច់​ប្រភេទ​ប្រាម៉ាន់​ជា​ពូជ​គោ​ធំ ​អាច​មាន​ទម្ងន់​ដល់​ទៅ​ជាង​១​តោន​ឯ​ណោះ ​បើ​ធៀប​ជាមួយ​គោ​ធម្មតា​ខុស​គ្នា​ច្រើន​មែនទែន។

សម្រាប់​លើក​នេះ ​មាន​តែ​ការ​តាំង​បង្ហាញ​គោ​មួយ​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​លើក​ក្រោយ​គ្នា​ទីផ្សារ​សត្វ​ចិញ្ចឹម​នេះ ​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ធំ​ថែម​ទៀត ​ដោយ​មាន​ការ​ប្រកួត​សត្វ​ជ្រូក ​ឆ្កែ ​និង​ពពែ​ជា​ដើម។ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ទីផ្សារ​នេះ​ដែរ ​ក៏​មាន​អ្នក​បាន​ទិញ​ពូជ​គោ​យក​ទៅ​ចិញ្ចឹម​ច្រើន​ណាស់​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម