• 2019-09-09 04:06:50
  • ព័ត៌មាន

ទឹកពិសារ៉ែធម្មជាតិដ៏ល្បីនៅជប៉ុនជួយសុខភាពបំផុត មាននៅកម្ពុជាហើយ

  • 2019-09-09 04:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ស្រលាញ់​សុខភាព ជា​ពិសេស​អ្នក​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ផ្សេងៗ ​ដោយ​លោក​អ្នក​អាច​ទទួល​បាន​សុខភាព​ល្អ​បាន​ជាមួយ​ទឹក​ពិសា​សុខភាព Hisui ដ៏​ល្បី​ល្បាញ​របស់​ជប៉ុន ដែល​បាន​បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

លោក​ស្រី ណាយ កក្កដា នាយក​គ្រប់គ្រង​ទូទៅ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ថា៖ «ទឹក​ពិសា​បរិសុទ្ធ Hisui មាន​ប្រភព​ពី​ទន្លេ Okunagara នៅទីក្រុង Horado ស្រុក Gifu ប្រទេសជប៉ុន។ Hisui ជា​ទឹក​រ៉ែ​ធម្មជាតិ ដែល​បាន​ផ្តល់​នូវ​សុខភាព​ល្អ និង​ព្យាបាល​អ្នក​ជំងឺ​ជា​ច្រើន​រូប​នៅ​ក្នុង​ប្រទេស​ជប៉ុន។ Hisui មាន​កម្រិត​សមាស​ធាតុ​រឹង​ទាប ដូច្នេះ​វា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ទារក ពិសា​ជាមួយ​ថ្នាំ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ ថែ​ទាំ​សុខភាព​រាង​កាយ​ឲ្យ​មាន​ភាព​រឹងមាំ និង​ល្អ​បំផុត​សម្រាប់​ការ​ថែទាំ​មនុស្ស​ចាស់»។

លោកស្រី ណាយ កក្កដា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​នាំ​ចូល​ទឹក​សុទ្ធ Hisui

«បច្ចុប្បន្ន​ទឹក​បរិសុទ្ធ Hisui បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សុខាភិ​បាល​ប្រទេស​ជប៉ុន  ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ទទួល​ទាន​ដោយ​វេជ្ជបណ្ឌិត​ប្រទេស​ជប៉ុន សម្រាប់​ការ​ព្យាបាល​ជំងឺ​ទូទៅ​ជាច្រើន​ដូច​ជា៖ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ជាតិ​អាស៊ីដ​ក្នុង​ទឹក​នោម កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម សម្រួល​ការ​ទល់​លាមក ព្យាបាល​ជំងឺ​មហារីក ជំងឺ​តម្រង​នោម ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ជាតិ​អាស៊ីត ការពារ​ថ្លើម កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ព្យាបាល​អាលែហ្ស៊ី​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​កាត់​បន្ថយ​ក្លិន​សំណល់​ដែល​ចេញ​ពី​ក្នុង​រាង​​កាយ​មនុស្ស​ជាដើម»។ លោក​ស្រី បញ្ជាក់​បន្ថែម​។

ក្នុង​នោះ​ផង​ដែរ​អ្នក​នាង​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទទួល​ទាន​ទឹកបរិសុទ្ធ Hisui យ៉ាង​ហោច​ណាស់ ២លីត្រ ក្នុង ១ថ្ងៃ ដើម្បី​ទទួល​បាន​សុខភាព​ល្អ ហើយ​អ្នក​នាង​សង្ឈឹម​ថា​ទឹក​បរិសុទ្ធ Hisui នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ផ្តល់​នូវ​សុខភាព​ល្អ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប៕

អត្ថបទ៖ លីដា

មតិយោបល់