• 2019-09-09 08:48:55
  • ព័ត៌មាន

មេនូឡាយហ្វ៍ នាំទីប្រឹក្សាឆ្នើមៗជិះកប៉ាល់កាត់ ៣ ប្រទេស ខណៈធ្វើសន្និបាតពិសេសមួយ

  • 2019-09-09 08:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទរ​សមិទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បំពេញ​បេសកម្ម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ជូន​ក្រុម​គ្រួសារ​កម្ពុជា​កន្លង​មក​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​រៀបចំ​សន្និបាត​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ “ASEAN Dream Cruise International Conference 2019” កាល​ពី​ថ្ងៃ​ទី ១៨ ដល់​ទី ២២ ខែ​សីហា ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ៣ ប្រទេស​ផ្សេង​គ្នា គឺ​ចាប់​ផ្តើម​ពី​ប្រទេស​សិង្ហបុរី ឆ្ពោះ​ទៅ​កាន់ ទីក្រុង Penang ប្រទេសម៉ាឡេស៊ី និង បញ្ចប់នៅទីក្រុង Phuket ប្រទេសថៃ។​​

កម្មវិធី​នេះ មាន​ការ​ចូល​រួម​ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន និង​ទី​ប្រឹក្សា​ធានា​រ៉ាប់រង ប្រធាន​ទី​ប្រឹក្សា​ឆ្នើម​ៗ ជាង ១៣០​ នាក់ និង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង គុណ​តម្លៃ និង​បទពិសោធន៍​ជោគជ័យ​ក្នុង​អាជីព​ជា​ទី​ប្រឹក្សា​ធានា​រ៉ាប់រង ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​ទី​ប្រឹក្សា​ទាំង​អស់​ឲ្យ​បន្ត​កសាង​សមត្ថភាព​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឲ្យ​កាន់​តែ​ជោគជ័យ ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់ និង​ក្រុម​គ្រួសារ​កម្ពុជា​កាន់​តែ​ច្រើន​ទទួល​បាន​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​។

លោក នូ តាត ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​មួយ​រូប ដែល​បាន​មក​ពី​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ថា៖ «បទ​ពិសោធន៍​លើក​នេះ បាន​ជំរុញ​ទឹក​ចិត្ត​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង ក្នុង​ការ​បន្ត​បេសកកម្ម​ដ៏​មាន​អត្ថន័យ​ជា​ទីប្រឹក្សា​ធានា​រ៉ាប់​រង។ ខ្ញុំ​ជឿ​ជាក់​លើ​អាជីព​នេះ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​និង​ចេះ​រៀប​ចំ​ផែន​ការ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ខ្ញុំ ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​ចែក​រំលែក និង​ផ្តល់​ការ​ការពារ​ដល់​អតិថិជន​ជាច្រើន​អ្នក​ផ្សេង​ទៀត។»

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់​ការ​ទូទៅ របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានលើក​ឡើង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ជា​ខ្លាំង ចំពោះ​សមិទ្ធផល​របស់​ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ទាំង​អស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​ទាំងអស់​គ្នា​នឹង​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។»

នេះ គឺ​ជា​ឆ្នាំ​ទី​៦ ហើយ​ដែល​ក្រុមហ៊ុន មេនឡាយហ្វ៍ ខេមបូឌា បាន​រៀប​ចំ​សន្និបាត​អន្តរជាតិ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បែប​នេះ ទៅ​កាន់​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​ថៃ​នៅ ឆ្នាំ​២០១៤ ទី​ក្រុង​ហុងកុង​នៅ​ឆ្នាំ​២០១៥ ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៦ ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០១៧ និង​ទីក្រុង​ឌូបៃ​ប្រទេស​អារ៉ាប់​រួម នៅ​ឆ្នាំ​២០១៨៕

អត្ថបទ៖ លីដា

មតិយោបល់