• 2019-09-10 01:54:28
  • ព័ត៌មាន

អង់គ្លេសលុបចោលជើងហោះហើរស្ទើរទាំងអស់ ក្រោយពីឡុតនាំគ្នាំបាតុកម្មតវ៉ារឿង១

  • 2019-09-10 01:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​ជើង​ហោះ​ហើរ​ទាំង​អស់​របស់ British Airways ត្រូវ​បាន​លុប​ចោល​ក្រោយ​ពេល​ដែល​អ្នក​បើកបរ​យន្ដហោះ​នាំ​គ្នា​បាតុកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​រាប់​ពាន់​នាក់ ត្រូវ​បាន​ប្រាប់​មិន​ឲ្យ​ទៅ​ព្រលាន​យន្ដហោះ​នោះ​ទេ ដោយ​ក្រុមហ៊ុន​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ជាង ១ ៧០០​ជើង​ដោយ​សារ​ការ​រំខាន​ពី​ការ​តវ៉ា។ ចំណែក​ឯ​សហជីព​អ្នក​បើកបរ​យន្ដហោះ​ឲ្យ​ដឹង​ថា កាត់​ប្រាក់ខែ​ពី​ថ្នាក់​គ្រប់គ្រង​នៃ British Airways និង​ការ​ធ្លាក់​ចុះ​នៃ​ប្រេន​របស់​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ​ពួកគេ​អស់​ទំនុក​ចិត្ត។ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​លោក Alex Cruz ឆ្លើយ​តប​ថា​បញ្ហា​នេះ បណ្ដាល​មក​ពី​ការ​វិនិយោគ​ក្នុង​ប្រតិបត្តិករ​មាន​ទំហំ​តូច។

យ៉ាង​ណា​មិញ ភាគី​ទាំង​សង​ខាង បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចូល​តុ​ចរចា​ឡើង​វិញ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ជាក់​លាក់​នៅ​មិន​ទាន់​ត្រូវ​គេ​ដឹង​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុម​អ្នក​បើក​យន្ដហោះ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ២៧​ខែ​កញ្ញា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់