• 2019-09-10 08:42:04
  • ព័ត៌មាន

ឆ្នោតស្របច្បាប់មួយអះអាងថា បានជួយកាត់បន្ថយការចាក់កន្ទុយលេខខុសច្បាប់នៅកម្ពុជា

  • 2019-09-10 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ខ្មែរ​យើង​ភាគច្រើន​នៅ​មាន​ផ្នត់​គំនិត​ថា​ ឆ្នោត​គឺ​ជា​ល្បែង​ស៊ីសង​ដែល​មិន​គួរ​ប្រឡូក តែ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ស្របច្បាប់​មួយ​បាន​អះអាង​ថា​គោលដៅ និង​ប្រតិបត្តិ​ការ​របស់​ខ្លួន​ មាន​តម្លាភាព និង​សុវត្ថិភាព នឹង​មិន​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាជន​ខ្មែរ​ឡើយ ដោយ​គេ​គ្រាន់តែ ចំណាយ​ចាប់​ពី ១០០រៀលឡើងទៅក្នុងថ្ងៃ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ត្រលប់​មក​វិញ​ដល់​ទៅ ៦,០០០,០០០ រៀល ($១,៥០០) ប្រសិន​បើ​គេ​មាន​សំណាង។ ​នេះ​បើ​​តាម​លើក​ឡើង​របស់​អ្នក​តំណាង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​ ដែល​បាន​ទទួល​សិទ្ធ​ស្រប​ច្បាប់​ប្រតិបត្តិការ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦។

លោក អៀង ធាង តំណាង​ដេប៉ូ​ក្រុង​ភ្នំពេញ នៃ​ក្រុមហ៊ុនខ្មែ​រមហាសំណាង

ជាមួយ​គ្នា​នេះ​ដែរ ប្រតិបត្តិករ​ឆ្នោត​ស្រប​ច្បាប់​ខាង​លើ​ក៏​បាន​អះអាង​ដែរ​ថា វត្ត​មាន​ឆ្នោត​ស្របច្បាប់​ក៏​បាន​រួម​ចំណែក​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ឆ្នោត​ខុស​ច្បាប់​ ឬ​គេ​និយម​ហៅ​ថា​ កន្ទុយ​លេខ​ដែល​គ្មាន​តម្លាភាព និង​សុវត្ថិភាព និង​ជួយ​បង្កើន​ចំណូល​រដ្ឋ​តាមរយៈ​ការ​បង់​ពន្ធ និង​បង្កើត​ការងារ​ជូន​ប្រជាជន​ខ្មែរ​ផង​ដែរ។

អតិថិជន​របស់​ឆ្នោត​មហា​សំណាង​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ ដែល​ចូលនិវត្តន៍ ​ចង់​ធ្វើ​ការ​កម្សាន្ត​ផ្សេង​សំណាង​ក្នុង​ពេល​ទំនេរ។ ហាម​ឃាត់​ចំពោះ​ក្មេង​ក្រោម​អាយុ ១៨ឆ្នាំ។ លោក​បញ្ជាក់​បន្ថែម។​

តួយ៉ាង​កាល​ពីម្សិលមិញ​នេះ ជាមួយ​វត្តមាន​អ្នក​សារព័ត៌មាន​ជាច្រើន ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​​បាន​រៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​​ធំ ទៅ​អ្នក​ឈ្នះ គឺ លោក​ ទូច លាភី វ័យ​​ ៥១ឆ្នាំ ដែល​បាន​ចំណាយ​ថវិកា​តែ​ ៤ពាន់​រៀល​ប៉ុណ្ណោះ ហើយ​បាន​ឈ្នះ​រង្វាន់ ៤០លានរៀល​ពី​ឆ្នោត​កោស​ផ្សង​សំណាង​ឈ្មោះ"ឃ្មុំមាស" ។

លោក​ ទូច លាភី អ្នក​ឈ្នះរង្វាន់ ​៤០លានរៀល​ពី​ឆ្នោត​កោស​ផ្សង​សំណាង​ឈ្មោះ"ឃ្មុំមាស" របស់​ខ្មែរមហាសំណាង

នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ធំ​លុយ​សុទ្ធ​ ៤០​លាន​រៀល លោក អៀង ធាង តំណាង​ដេប៉ូ​ក្រុង​ភ្នំពេញ បាន​សម្ដែង​នូវ​អារម្មណ៍​ត្រេកអរ ចូល​រួម​អបអរ​សាទរ​អតិថិជន​ព្រម​ទាំង​បាន​​ឲ្យ​ដឹង​ថា៖ «ការ​ប្រគល់​រង្វាន់​នេះ គឺ​ជា​ការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មាន​សំណាង​ពិត​ប្រាកដ​ដោយ​គ្មាន​ការ​ក្លែង​បន្លំ​នៅ​ក្នុង​រូបភាព​ណា​មួយ​នោះ​ទេ។ លើស​ពី​នេះ​អតិថិជន​ពិត​ជា​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​រហូត​ដល់ ៨៨លាន​រៀល​ពី​ឆ្នោត​មហា​សំណាង ដោយ​គ្រាន់​តែ​ធ្វើ​ការ​ផ្សង​សំណាង​ចំណាយ​ទឹក​ប្រាក់​បន្តិច​បន្តួច ១០០​រៀល​សល់​ពី​ការ​អាប់​ប្រាក់ ដែល​មិន​មាន​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​»។

ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង គឺ​ជា​ប្រតិបត្តិករ​ឆ្នោត​កម្សាន្ត​ផ្សង​សំណាង​ស្រប​ច្បាប់ ​​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រតិបត្តិការ​លក់​ឆ្នោត​ឡូតូ ៥ខ្ទង់​​​ ជាមួយ​រង្វាន់​លួង​ចិត្ត ២ខ្ទង់​ និង ៣ខ្ទង់ និង​ឆ្នោត​កោស​ភ្លាម ឈ្នះ​ភ្លាម​។ ប្រភេទ​ឆ្នោត​ដែល​កំពុង​ពេញ​និយម​គាំទ្រ​ខ្លាំង​នៅ លើ​ទីផ្សារ​ មាន​ដូចជា ឆ្នោត​កោស​យាយ​សំ​ក្តី​ស្រមៃ ឆ្នោត​កោស​យាយ​សំយាយ​សយ ឆ្នោត​កោស​សប្បាយ​កោស ឆ្នោត​កោស​ឃ្មុំ​មាស ឆ្នោត​កោស​បាល់​ទាត់​ពិភពលោក និង​ប្រភេទ​ឆ្នោត​កោស​ដទៃ​ផ្សេង​ៗ​ទៀត៕

លោក​ ទូច លាភី អ្នក​ឈ្នះរង្វាន់ ​៤០លានរៀល​ពី​ឆ្នោត​កោស​ផ្សង​សំណាង​ឈ្មោះ"ឃ្មុំមាស" របស់​ខ្មែរមហាសំណាង

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទថ្មី