• 2019-09-10 10:00:24
  • ព័ត៌មាន

គ្រោងទៅបាងកកមែន? ដាច់ខាតកុំរំលងពិព័រណ៍ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិកដ៏ធំនេះឲ្យសោះ

  • 2019-09-10 10:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ថៃ​​ និង​កម្ពុជា ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំ​នៅ​ភ្នំពេញ បាន​ប្រកាស​​អញ្ជើញ​ បង​ប្អូន​ខ្មែរ ចូល​រួម​​ទស្សនា​ពិព័រណ៍​​ពាណិជ្ជកម្ម​ថៃ​ដោយ​ផ្ទាល់​ នៅ​ទី​ក្រុង​បាងកក Bangkok RHVAC 2019 Bangkok E&E 2019 ដែល​នឹង​ព្រឹត្តិ​ទៅ​នា ថ្ងៃ​ទី ២៥​ - ២៨ កញ្ញា​ ២០១៩ ខាង​មុខ​នេះ។

នៅ​ក្នុង​ពិព័រណ៍​នេះ​ នឹ​ង​មាន​ការ​ដាក់​បង្ហាញ​ទំនិញ ម៉ាស៊ីន​ ត្រជាក់​ ទូរ​ក្លាសេ គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក ដែល​ជា​ម៉ាក​ល្បី ៗ របស់​ប្រទេស​ថៃ។

​ព័ត៌មាន​បន្ថែម និង​ការ​​ចុះ​ឈ្មោះ (Confirm) ពី​ការ​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍ សូម​ទាក់​ទង ស្ថាន​ទូត​តំណាង​ពាណិជ្ជកម្ម​ថៃ នៅ​ភ្នំពេញ​ តាម​រយៈ ៖

  • លេខ​ទូរសព្ទ ៖ ០២៣ ៧២៦ ៣០៤
  • E-mail ៖ thaicompnh@gmail.com

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទថ្មី