• 2019-09-11 01:53:52
  • ព័ត៌មាន

មកមើល ៦សន្លឹកបង្ហាញថា ប្រជាជនជប៉ុនគួរឲ្យគោរពបំផុត និងគួរយកគំរូតាម

  • 2019-09-11 01:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពៃណី​ដ៏​ចំណាស់​របស់​ប្រទេស​ជប៉ុន មាន​ភាព​ខុស​ស្រឡះ និង​មិន​អាច​ប្រៀបធៀប​បាន​សម្រាប់​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន​នៅ​លោក​ខាង​លិច។ ប្រជាជន​ជប៉ុន​ភាគ​ច្រើន បាន​បង្ហាញ​ចេញ​ឲ្យ​ឃើញ​នូវ​អត្ដ​ចរិត​ដ៏​គួរ​ឲ្យ​គោរព​បំផុត​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​ដទៃ​ហើយ​គួរ​តែ​យក​គំរូ​តាម​ពួក​គេ​ដើម្បី​អភិវឌ្ឍ​សង្គម។ ក្រៅ​ពី​នេះ ជប៉ុន ក៏​ជា​ប្រទេស​មួយ​ដែល​កើត​មាន​រឿងរ៉ាវ​ប្លែកៗ និង​គួរ​ឲ្យ​កោត​សរសើរ​ជា​ច្រើន ខណៈ​ប្រទេស​ដទៃ​ទៀត​សឹង​មិន​អាច​ធ្វើ​ដូច​បាន។

ខាងក្រោមនេះ គឺជា ៦សន្លឹកបង្ហាញថា ប្រជាជនជប៉ុនគួរឲ្យគោរពបំផុត និងគួរយកគំរូតាម ៖

១. អ្នកគាំទ្រ​ជប៉ុន​ជួយ​សម្អាត​ពហុកីឡាដ្ឋាន​ក្រោយ​ចប់​ការប្រកួត FIFA World Cup ឆ្នាំ២០១៤

២. សំបុត្រ​មួយ​នេះ​សរសេរ​ថា «ខ្ញុំ​បុក​កង់​អ្នក​ដោយ​ចៃដន្យ បណ្ដាល​ឲ្យ​បាក់​កណ្ដឹង ខ្ញុំ​សុំទោស» ជាមួយ​នឹង​លុយ​សំណង ១ ០០០យ៉េន ដែល​ស្មើ​នឹង ៩ដុល្លារអាមេរិក

៣. "ខ្ញុំ​បាន​ជ្រុះ​ឥវ៉ាន់​មួយ​ថង់​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង Osaka ហើយ​នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​រក​វា​វិញ គឺ​មាន​គេ​យក​វា​ទៅ​ដាក់​ក្បែរ​គល់​ដើម​ឈើ ដោយ​មិន​ប៉ះពាល់​ឥវ៉ាន់​នោះ​ឡើយ"

៤. ប្រជាជន​ជប៉ុន​គោរព​ច្បាប់​ និង​សិទ្ធិ​អ្នក​ដទៃ​ខ្លាំង​ណាស់

៥. នៅ​ជប៉ុន​មាន​កន្លែង​ទុក​ឆត្រ ដូច្នេះ​អ្នក​មិន​ចាំបាច់​កាន់​វា​តាម​ខ្លួន​ឡើយ ហើយ​ក៏​គ្មាន​អ្នក​យក​របស់​អ្នក​បាន​ដែរ

៦. អ្នកដំណើរ​ជប៉ុន​តម្រង់ជួរពេលកំពុង​រង់ចាំ​រថភ្លើង

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម