• 2019-09-11 02:02:15
  • សេដ្ឋកិច្ច

ទីក្រុង​ប្រទេស​សមាជិក​អាស៊ានពីរ​ប្រឈម​នឹងការ​លិច​លង់​ខ្លាំងនៅ​ថ្ងៃខាង​មុខ

  • 2019-09-11 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​អនឡាញBrut nature​ បង្ហាញ​ថា​ទីក្រុង​របស់​ប្រទេស​ពីរ​នៅ​តំបន់អាស៊ាន​នឹង​ប្រ​ឈមការលិច​លង់​នៅ​ថ្ងៃអនាគត។

Brut nature​ជា​សារព័ត៌មាន​អនឡាញ​មួយ​ធ្វើ​ព័ត៌មានជា​វីដេអូខ្លី​ៗ​។ បើ​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន​មួយ​នេះ​​ទីក្រុង​ហ្សាកាតា និង​ទី​ក្រុង​បាងកក​ប្រ​ឈម​នឹង​ការ​លិច​ទឹក​នៅ​ថ្ងៃអនាគត។

ប្រ​ភព​ខាង​លើ​បញ្ជាក់ថា​ទីក្រុង​ហ្សាកាតា​ ប្រ​ទេស​ឥណ្ឌូនេស៊ី​ អាច​នឹង​លិចទៅ​ក្នុង​ទឹក​​មួយ​ផ្នែកនៅ​ឆ្នាំ​២០៥០​ ដោយ​សារ​ដី​ទាប និង​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង។ ទីក្រុងនេះ​​លិចទៅ​ក្នុង​​សមុទ្រជ្វា​​ជិត​ពី​រតឹក​ក្នុង​មួយ​ឆ្នាំៗ ហើយ​ប្រទេស​នេះ​កំពុង​រៀបចំផែន​ការ​១០​ឆ្នាំ​ផ្លាស់​ប្តូររដ្ឋធានី​ចេញពី​ហ្សាកាតា​។​​

(ទិដ្ឋភាពទីក្រុងបាងកក/រូបភាព៖ ផ្ដល់ឲ្យ)

​ទីក្រុង​មួយ​ទៀត​គឺ​បាងកក ប្រ​ទេសថៃ។ ប្រ​ភព​ខាង​លើ​ផ្សាយថា​៤០​ភា​គ​រយ​នៃ​ទីក្រុង​មួយ​នេះនឹង​លិច​ដោយ​ជំនន់​ទឹក​ភ្លៀងកាន់តែ​ខ្លាំង​​នៅ​ត្រឹម​ឆ្នាំ​២០៣០។​ ទីក្រុង​នេះ​លិច​ទៅ​ក្នុង​ទឹក​ក្នុង​ជម្រៅប្រហែល​២​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​។ កាលពី​ឆ្នាំ​២០១១ មនុស្ស​៨១៥​នាក់​បាន​ស្លាប់ និង​១៣​លាន​នាក់​ផ្សេងទៀត​រងផល​ប៉ះពាល់ពី​ទឹក​ជំនន់​ដ៏​អាក្រក់​ប្រ​ចាំ​ទសវត្សរ៍​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម