- 2019-09-11 06:57:02
- ព័ត៌មាន
Jack Ma ចុះចេញពីតំណែង បានអ្នកណាឡើងជំនួស?
- 2019-09-11 06:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ចុះចេញពីតំណែង បានអ្នកណាឡើងជំនួស?
ចន្លោះមិនឃើញ
ក្រោយពីបើកឆាកទីផ្សារ E-commerce អស់រយៈពេល ២០ឆ្នាំមក ទីបំផុតមហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សដ៏ល្បីរបស់ចិនប្រកាសខ្លួនចូលនិវត្តន៍កាលពីថ្ងៃម្សិលមិញនេះហើយ (១០ កញ្ញា ២០១៩)។
គម្រោងចូលនិវត្តន៍នេះលោកធ្លាប់បានប្រកាសម្ដងរួចមកហើយក្នុងថ្ងៃគម្រប់ខួប ១៩ឆ្នាំរបស់ Alibaba និងជាថ្ងៃកំណើតអាយុ ៥៤ឆ្នាំរបស់លោកកាលពីឆ្នាំទៅ (១០ កញ្ញា ២០១៨)។
Daniel Zhang ដែលបច្ចុប្បន្នកាន់តំណែងជា Chief Executive នឹងចូលមកកាន់តំណែង Executive Chairman ជំនួស Jack Ma។ យ៉ាងណាក៏ដោយ Jack Ma នឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ Daniel រហូតដល់ការប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ ដើម្បីឲ្យប្រាកដថាការផ្ទេរតំណែងគ្រប់គ្រងនេះនឹងប្រព្រឹត្តទៅបានយ៉ាងរលូន។
ទាក់ទងនឹងការចូលនិវត្តន៍លើកនេះ លោក Jack Ma បង្ហើបថា ខ្លួនល្មមគ្រប់គ្រាន់នឹងការដឹកនាំក្រុមហ៊ុននេះហើយ។ ឯការចូលនិវត្តន៍នេះក៏ជាពេលវេលាស័ក្តិសមមួយដែលនឹងបើកឱកាសឲ្យ Alibaba ប្រែខ្លួនទៅជាក្រុមហ៊ុនដែលមានប្រព័ន្ធគ្រប់គ្រងរឹងមាំ មិនពឹងផ្អែកតែលើបុគ្គលណាមួយតែម្នាក់។ ការផ្លាស់ប្ដូរលើកនេះមិនមែនជាចុងបញ្ចប់ទេ តែជាការចាប់ផ្ដើមយុគសម័យថ្មីរបស់ Alibaba។
“បើយើងមិនប្ដូររបៀបបង្រៀនទេ ៣០ឆ្នាំទៀត យើងនឹងមានបញ្ហាធំហើយ” លោក Jack Ma ថ្លែងក្នុងវេទិកា World Economic Forum កាលពីឆ្នាំទៅ ដែលនេះជាទស្សនៈរបស់លោកចំពោះការប្រកួតប្រជែងនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Jack Ma ជាប់ជាសេដ្ឋីដែលមានទ្រព្យសម្បត្តិគង់វង្សលំដាប់ទី ២១ លើពិភពលោក និងលំដាប់លេខ ២ របស់ចិនបន្ទាប់ពី Ma Huateng មេ Tencent។ Jack Ma មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៧ ៣០០ លានដុល្លារសហរដ្ឋអាមេរិក៕