• 2019-09-12 02:38:03
  • ព័ត៌មាន

មានសង្ឃឹមហើយ! រកឃើញទឹកលើកដំបូងបង្អស់ នៅលើភពដែលអាចឲ្យមនុស្សរស់នៅបាន

  • 2019-09-12 02:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រុម​តារាវិទូ​បាន​រក​ឃើញ​ទឹក​នៅ​ក្នុង​បរិយាកាស​នៃ​ភព​មួយ​ដែល​មាន​គន្លង​ក្នុង​តំបន់​ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​បាន​នៃ​ផ្កាយ​របស់​ខ្លួន។

យោង​តាម​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​ដែល​ចេញ​ផ្សាយ​ដោយ Nature Astonomy ឲ្យ​ដឹង​ថា ភព K2-18b មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​សិក្សា​ពី​ជីវិត​មនុស្ស​ក្រៅ​ភព ហើយ​អាច​នឹង​ក្លាយ​ជា​ភព​ដែល​មនុស្ស​រស់​នៅ​បាន​នា​ពេល​អនាគត។ អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​កែវយឹត​សម្រាប់​តាម​ដាន​ភព​នេះ​ថា​តើ​បរិយាកាស​របស់​វា​មាន​ផ្ទុក​ឧស្ម័ន​ដែល​បញ្ចេញ​ដោយ​ភាវៈ​រស់​ឬ​អត់។ យោង​តាម​សាស្ត្រាចារ្យ Giovanna Tinetti ដែល​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា "នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​យើង​រក​ឃើញ​ទឹក​នៅ​លើ​ភព​ដែល​ស្ថិត​ក្នុង​តំបន់​អាច​រស់​នៅ​បាន ហើយ​សីតុណ្ហភាព​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​វត្តមាន​នៃ​ជីវិត។”

គួរ​ឲ្យ​ដឹង​ថា ភព K2-18b ស្ថិត​នៅ​ចម្ងាយ ១១១​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី​ ដែល​ឆ្ងាយ​ខ្លាំង​សម្រាប់​ការ​ស៊ើប​អង្កេត​បន្ដ ដូច្នេះ​អ្នក​វិទ្យាសាស្ត្រ​កំពុង​រង់​ចាំ​ការ​ផលិត​កែវយឹត​ថ្មី​ដែល​នឹង​ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០២០ សម្រាប់​ការ​សិក្សា​បន្ដ​ពី​ភព​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម