• 2019-09-16 07:11:01
  • ព័ត៌មាន

ដាច់ស្ពានយោល និង​ស្ពានឈើ​ ឯផ្លូវគ្រួស​ក្រហម​ខូច​ខាត​ក្នុង​ស្រុក​សំឡូតដោយ​ទឹក​ភ្លៀង

  • 2019-09-16 07:11:01
  • ចំនួនមតិ 2 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹ​ក​ឲ្យ​ដឹងថា​ដោយ​សារ​កម្រិត​ទឹក​ភ្លៀង​ធ្លាក់​ជិត​៤០មីលីម៉ែត្រ​ បាន​ធ្វើ​ឲ្យ​ស្ពានពីរ​កន្លែង និង​ផ្លូវ​គ្រួស​ក្រហម​មួយ​កន្លែង​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​រងការ​ខូច​ខាត និង​ដាច់​តែម្ដង។

(ស្ពានយោល​មុន​ពេល​ដាច់/រូបភាព៖ ក្រ​សួងធនធានទឹក)

ក្រ​សួងធនធានទឹក​សរសេរ​នៅ​រសៀល​នេះ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​៣៩,៥មីលីម៉ែត្រ​​បាន​ធ្វើ​ឲ្យ​ស្ពានយោល ស្ពានឈើ និង​ផ្លូវ​គ្រួស​ក្រហម​រងការ​ខូច​ខាត និង​ដាច់។

(រូបភាព៖ ក្រ​សួងធនធានទឹក)

ក្រ​សួង​សរសេរ​ថា៖ «​ទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិតជាង ៣៩,៥ មម ធ្វើឲ្យយដាច់ស្ពាន​ពីរកន្លែង​ ក្នុងនោះស្ពាន​យោល ១កន្លែង​ស្ពានឈេី​១កន្លែង និង​ផ្លូវគ្រួស​ក្រហម ​១កន្លែង​ ស្ថិត​នៅឃុំតាតោក​ ឃុំសំឡូត និង​ឃុំមានជ័យ ​ស្រុកសំឡូត ​ខេត្តបាត់​ដំបង​»។

អត្ថបទ៖ ទូច សុខា

មតិយោបល់