• 2019-09-25 08:52:09
  • ព័ត៌មាន

មើលហើយឃ្លានសម្លការី នំអន្សមជ្រូក និងឆាមីសួ

  • 2019-09-25 08:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរពីបរមបុរាណមក ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បងប្អូនខ្មែរយើងតែងធ្វើម្ហូបទៅវត្តប្រគេនព្រះសង្ឃចែករំលែកដល់ជនទីទល់ក្រ និងបង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធជីដូចជីតា សុំសេចក្ដីសុខសេចក្ដីចម្រើន។

ទោះមកទល់បច្ចុប្បន្ននេះ អ្នកទីក្រុងខ្លះរវល់ដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទោវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួន ហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តភាគច្រើនគឺ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក។

ក្រៅពីខំប្រឹងប្រែងធ្វើម្ហូបឆ្ងាញ់ដោយយកចិត្តទុកដាក់ទៅវត្តហើយ ការជួបជុំគ្រួសារ និងញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ ក៏បានក្លាយជាសារដ៏សំខាន់មួយដែរ ក្នុងរដូវភ្ជុំបិណ្ឌជំនាន់ថ្មីនៅកម្ពុជា។ គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និងញុំាបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា។

តោះ! ឥលូវមកជួបជាមួយអ្នកម្ដាយ៣រូប ប្រាប់ពីរបៀបធ្វើម្ហូបឲ្យឆ្ងាញ់ និងវេចអន្សម ដូចខាងក្រោម ៖

Sponsored

មតិយោបល់
អត្ថបទពេញនិយម