• 2019-10-31 10:44:55
  • ព័ត៌មាន

តាម​ពិត​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន មិនមែន​អគារ​ភ្លោះ ៨៨​ជាន់​នៅ​ម៉ាឡេស៊ី​ទេ

  • 2019-10-31 10:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​តំបន់អាស៊ាន​យើង​ មាន​អគារ​ចំនួន ៤ ដែល​មាន​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​នៃ​អគារ​ខ្ពស់​ជាង​គេ​ទាំង ១០០​ នៅ​ជុំវិញ​ពិភពលោក។ ក្នុង​ចំណោម​អគារ​ទាំង ៤ នោះ​ មាន​នៅ​ក្នុង​ប្រទេស​វៀតណាម​ចំនួន ២ និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ២។ អគារ​ទាំង ៤​នោះ​គឺ៖

១. Vincom Landmark 81(ទីក្រុង​ហូជីមិញ/ព្រៃនគរ ប្រទេស​វៀតណាម)៖ អគារ​នេះ​ជាប់​លេខ ១២​នៅ​ក្នុង​ពិភពលោក ដោយ​មាន​កម្ពស់៤៦១.៣ម៉ែត្រ និង​មាន ៨១​ជាន់។

២. Petronas Twin Tower (ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី)៖ អគារ​នេះ​ជាប់​លេខ ១៤ នៅ​ក្នុង​ពិភពលោក ដោយ​មាន​កម្ពស់ ៤៥៩.៩ម៉ែត្រ និង​មាន ៨៨ជាន់។

៣. Four Season Place (ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី)៖ អគារ​នេះ​ជាប់​លេខ ៥៧ នៅ​ក្នុង​ពិភពលោក ដោយ​មាន​កម្ពស់ ៣៤២.៥ម៉ែត្រ និង​មាន ៦៥ជាន់។

៤. Keangnam Hanoi Landmark Tower៖ អគារ​នេះ​ជាប់​លេខ ៧៧ នៅ​ក្នុង​ពិភពលោក ដោយ​មាន​កម្ពស់ ៣២៨.៦ម៉ែត្រ និង​មាន ៧២ជាន់៕

ប្រភព៖ ASEAN

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់