• 2019-10-03 02:26:32
  • សេដ្ឋកិច្ច

ប្រ​ទេស​១០​មាន​មាស​ច្រើនជាង​គេ​លើ​ពិភព​លោក​

  • 2019-10-03 02:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​តាំង​ពី​ឆ្នាំ ២០១៨​មក​ការ​ទិញ​មាស​ទុក​របស់​ធនាគារ​កណ្ដាល​របស់​ប្រទេស​នីមួយៗ​ហាក់​មាន​ការ​កើន​ឡើង​ជាង​កន្លះ​សតវត្សរ៍​មុន។

និន្នាការ​នេះ​នៅ​តែ​បន្ត​មាន​នៅ​ឡើយ​បើ​គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០១៩នេះ។ ខាង​ក្រោយ​នេះ​ជា​ប្រ​ទេស​ចំនួន​១០​នៅ​លើ​ពិ​ភព​លោក​ដែល​កាន់​កាប់​មាស​ច្រើនជាង​គេ។ នេះ​បើតាម​តួលេខ​ចុងក្រោយ​បង្អស់​របស់​IMF។

១០. ប្រ​ទេស​ឥណ្ឌា មាន​មាស​ក្នុង​ដៃ​សរុប​៦០៨,៧​តោន។

៩. ប្រទេស​ហូឡង់ មាន​មាស​ក្នុង​ដៃ​សរុប​៦១២,៥​តោន។

៨. ប្រទេសជប៉ុន មាន​មាស​ក្នុង​ដៃ​សរុប​​៧៦៥,២​តោន។

៧. ប្រទេសស្វីស មាន​មាស​ក្នុង​ដៃ​សរុប​១ ០៤០​តោន​។

៦. ប្រទេស​ចិន​​ មាន​មាស​ក្នុង​ដៃ​សរុប​ ១ ៨៧៤,៣​តោន​។

៥. ប្រទេស​រុស្ស៊ី មាន​មាស​ក្នុង​ដៃ​សរុប​២ ១៥០,៥​តោន។

៤. ប្រទេស​បារាំង មាន​មាស​ក្នុង​ដៃ​សរុប​ ២ ៤៣៦ តោន។

៣. ប្រទេសអ៊ីតាលី មាន​មាស​ក្នុង​ដៃ​សរុប​ ២ ៤៥១,៨​តោន។

២. ប្រទេស​អាល្លឺម៉ង់ មាន​មាស​ក្នុង​ដៃ​សរុប​​​៣ ៣៦៩,៧​តោន។

១. សហរដ្ឋអាម៉េរិក មាន​មាស​ក្នុង​ដៃ​សរុប​​៨ ១៣៣,៥​តោន៕​

អានបន្ត សម្តេច ហ៊ុន សែន ប្រាប់ចំនួន​មាសកម្ពុជាទុក​​នៅ​បរទេស​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី