• 2019-10-09 02:30:36
  • ព័ត៌មាន

អាម៉េរិក​រឹបអូសបាន​បដិមាបុរាណ​ខ្មែរពីរ​អាយុជាង១ពាន់​ឆ្នាំ ត្រៀម​បញ្ជូនមកខ្មែរ​វិញ​

  • 2019-10-09 02:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋ​អាម៉េរិក​ ICE Newsroom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី៧​ ខែ​តុលា ឆ្នាំ២០១៩ ឲ្យ​ដឹងថា​រូបបដិមា​បុរាណ​ខ្មែរ​ចំនួន​ពី​រ​ត្រូវបានរឹប​អូស​នៅ​ទីក្រុង​សាន់ហ្រ្វាន់​ស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា។

(រូបភាព៖ ICE)

រូបបដិមា​នេះ​ត្រូវ​បាន​គេ​ត្រៀម​ទុក​លក់​ដេញ​ថ្លៃនៅ ទីក្រុង​ខាង​លើ។ រូប​បដិមា​ទាំងពីរ​ត្រូវ​គេ​ជឿថា​ជា​រូប​ព្រះ​សិវៈ​ និង​ព្រះនាង​ឧមា ដែល​ត្រូវ​កសាង​នៅ​ចន្លោះ​ឆ្នាំ​៩២១ ដល់​៩៤៥​នៃ​គ្រឹស្តសករាជ និង​អាច​មាន​តម្លៃ​៣៥ម៉ឺន​ដុល្លារអាម៉េរិក​។ នេះ​បើតា​ម​សេចក្ដីប្រ​កាស​ព័ត៌មាន​ខាង​លើ។

ប្រភព​ដដែល​​បញ្ជាក់ថា​​​រូបបដិមា​ទាំងពីរ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ឆាប់ខាង​មុខ​បន្ទាប់ពី​បញ្ចប់​ការ​ស៊ើប​អង្កេត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់